វៀតណាម៖ ប្រិយមិត្ត ប្រហែលមិនទាន់ភ្លេចនោះទេពី Ngoc Trinh  ដែលធ្វើឲ្យ បណ្តាអ្នកសារព័ត៌មានទូទាំងពិភពលោក នាំគ្នាចុះផ្សាយ ពីរ៉ូបដ៏សែនស្រើបស្រាល ឃើញរបស់ពិសេស សឹងតែទាំងអស់ នៅពេលដែលនាងបានចូលរូមកម្មវិធី Cannes Film Festival 2019 កាលពីមួយរយៈមុន។

ក្នុងនោះដែរ ក៏មានមនុស្សមិនតិចដែរ បានធ្វើការរិះគន់មួយចាស់ដៃ ជាមួយនឹងរ៉ូបរបស់នាង ដែលបាំងតែស្បៃបន្តិចតែប៉ុណ្ណោះ នៅចំចំនុចពិសេស របស់នាង។ ការស្លៀកពាក់បែបនេះ មិនសូវមានការពេញចិត្តប៉ុន្មានទេ ព្រោះថា នាងស្អាតស្រាប់ ដូច្នេះមិនចាំបាច់ស្លៀកពាក់ ដល់ម្លឹងក៏បាន។

ប៉ុន្តែមិនទាន់សាបរលាប រឿងនេះផង ស្រាប់តែ កាលពីថ្មីៗនេះ Ngoc Trinh តែងខ្លួនបែបនេះទៀត ពេលចូលរួមកម្មវិធីមួយ ដោយលើកនេះ ឈុតរបស់នាង ដូចជាប៊ីគីនី សុទ្ធសាធ គ្រាន់តែយកស្បៃ មកបិទបន្តិច កុំឲ្យមើលទៅ វាលខ្លាំងពេក។ ក្នុងនោះ គេក៏គិតថា ប្រហែលជាចង់ផ្គើនអ្នកដែលរិះគន់នាង ព្រោះកាន់តែថាស្តីនាង នាងកាន់តែស៊ិចស៊ីលើសដើម។ ហើយក៏ចង់បញ្ជាក់ថា នាងមិនខ្វល់ រាល់សម្តី និងថារិះគន់ របស់មនុស្សមួយចំនួននោះទេ៕

តើប្រិយមិត្តយល់យ៉ាងណា?

Ngoc Trinh
Ngoc Trinh
Ngoc Trinh
Ngoc Trinh
Ngoc Trinh

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]