ចិន៖ កាលពីពេលថ្មីៗនេះ Kris Wu បានចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី Back to Field រដូវកាលទី៣ ជាមួយតារាស្រី៤រូបទៀតមានដូចជា Victoria Song នាង Wang Likun នាង Jeo Chen និង Joey Yung។

ទៀតសោតនៅក្នុងកម្មវិធី Kris Wu បាននិយាយពីលក្ខណៈរបស់មនុស្សស្រីដែលខ្លួនស្រលាញ់ផងដែរ។ ដោយដំបូង លោកបាននិយាយណែនាំខ្លួនយ៉ាងដូច្នោះថា «សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះWu Yifan (Kris Wu) ឆ្នាំនេះខ្ញុំអាយុ២៩ឆ្នាំ កើតនៅក្វាងចូវ។ ខ្ញុំជាមនុស្ស ដែលយកចិត្តទុកដាក់អ្នកដទៃ ហើយខ្ញុំក៏ចូលចិត្តអ្នកដែលយកចិត្តទុកដាក់ចំពោះអ្នកដទៃដូចគ្នា»។

បន្ទាប់មកលោកបាននិយាយទៀតថា មនុស្សដែលលោកស្រលាញ់គឺត្រូវតែចេះធ្វើគុយទាវសសៃធំមួយចានធំ ហើយមានរសជាតិឆ្ងាញ់ ម្យ៉ាងវិញទៀតត្រូវតែមិនទាន់មានសង្សារ។ ជាមួយគ្នានេះ លោកបាននិយាយពាក្យមួយឃ្លាថា «ខ្ញុំជាចានដ៏ធំរបស់អ្នក ហើយអ្នកជាគុយទាវសសៃធំរបស់ខ្ញុំ»។

ក្រោយមករឿង បានក្លាយជាប្រធានបទមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសសម្រាប់នារីៗអ្នកគាំទ្រនាំគ្នាប្រើប្រាស់Hashtag #Wu Yifanប្រកាសរកគូតាមអនឡាញ)។ 

ជាក់ស្តែងHashtag មួយនេះ មានអ្នកចូលទៅអានជាង៣២០លាននាក់ ជាប់លំដាប់លេខ១នៅក្នុងបណ្តាញសង្គមចិនWeibo។ ពិតជាធម្មតាពិតមែន គ្រាន់តែ Kris Wu បង្ហើបពីលក្ខណៈមនុស្សស្រីដែលខ្លួនស្រលាញ់ ស្រាប់តែផ្ទុះការគាំទ្រដែលនឹកស្មានមិនដល់បែបនេះតែម្តង៕

ទស្សនារូបភាពខាងក្រោម៖

Kris Wu
Kris Wu
Kris Wu
រូបនៅក្នុងកម្មវិធី
Hashtag ដែលជាប់លំដាប់លេខ១

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]