ភ្នំពេញ៖ ក្នុងផ្នែកមួយនៃយទ្ធនាការ «ហោះហើរដើម្បីក្តីស្រឡាញ់-បង្ហាញពីការប្រែថ្មីនារដូវក្តៅរបស់អ្នក» ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់សំបុត្រហោះហើរបែបសន្សំសំចៃដ៏អស្ចារ្យចំនួន៤០ម៉ឺនសន្លឹក ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក អំឡុងពេលនៃថ្ងៃមាសចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែមិថុនា ឆ្នាំ២០១៩ ដោយអាចរកជាវបាននៅលើគេហទំព័រ www.vietjetair.com។ 

Vietjet «ហោះហើរដើម្បីក្តីស្រឡាញ់-បង្ហាញពីការប្រែថ្មីនារដូវក្តៅរបស់អ្នក»

សំបុត្រក្នុងប្រមូសិននេះ នឹងត្រូវផ្តល់ឲ្យ អំឡុងពេលនៃម៉ោងមាស ពោលគឺនៅចន្លោះម៉ោង១២:០០ ថ្ងៃត្រង់ និងម៉ោង២:០០ រសៀល (UTC+7) សម្រាប់រាល់ផ្លូវហោះហើរអន្តរជាតិទាំងអស់ ពីទីក្រុងសៀមរាប ទៅទីក្រុងហាណូយ និងទៅកាន់គោលដៅជាច្រើនទូទាំងប្រទេសវៀតណាម ក៏ដូចជាផ្លូវអន្តរជាតិផ្សេងៗ ទៅកាន់កោះបាលី (ឥណ្ឌូនេស៊ី)/ ទីក្រុង Seoul, Busan, Daegu (កូរ៉េខាងត្បូង)/ទីក្រុង Kaohsiung, Taipei, Taichung, Tainan (តៃវ៉ាន់)/ហុងកុង/សិង្ហបុរី/បាងកក ភូកេត ឈាងម៉ៃ (ថៃ)/គូឡាឡាំពួ (ឥណ្ឌូនេស៊ី)/យ៉ាំងហ្គោន (មីយ៉ាន់ម៉ា)/តូក្យូ អូសាកា (ជប៉ុន) ក៏ដូចជាផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិទាំងអស់ទាំងក្នុង និងមកពីប្រទេស។ ពេលវេលានៃការធ្វើដំណើរសម្រាប់សំបុត្រក្នុងប្រមូសិននេះ គឺចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

សំបុត្រទាំងអស់ អាចរកជាវបានជារៀងរាល់ថ្ងៃតាមរយៈគេហទំព័រ www.vietjetair.com ហើយក៏អាចដំណើរការបាននៅលើទូរស័ព្ទដៃតាមរយៈគេហទំព័រ https://m.vietjetair.com ឬ www.facebook.com/vietjetvietnam (ដោយគ្រាន់តែចុចនៅត្រអប់ «Booking»)។ ការទូទាត់ប្រាក់អាចដំណើរការបានយ៉ាងងាយស្រួលជាមួយនឹងកាតឥណពន្ធ និងឥណទានអន្តរជាតិ ក្នុងនោះរាប់បញ្ចូលទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union។ 

ដើម្បីស្វាគមន៍រដូវក្តៅដ៏រំភើប ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏រៀបចំសកម្មភាពបែបកម្សាន្តជាស៊េរីជាបន្តបន្ទាប់ជាច្រើនផងដែរ ក្នុងយុទ្ធនាការ «ហោះហើរដើម្បីក្តីស្រឡាញ់-បង្ហាញពីការកែប្រែថ្មីនារដូវក្តៅរបស់អ្នក» ជាមួយនឹងការផ្តល់ជូនសបុត្រហោះហើររាប់លានសន្លឹកមានតម្លៃចាប់ពី ០ ដុល្លារ ដើម្បីធ្វើដំណើរទូទាំងអាស៊ី។ ជាមួយគ្នានេះ អ្នកដំណើរអាចស្លៀកពាក់ជាតួថ្លុក (Cosplay) នៅពេលដែលធ្វើដំណើរនៅលើយន្តហោះ Vietjet ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទទួលបានកាដូពិសេសៗជាច្រើន។

នេះគឺជាឱកាសដ៏ពិសេសមួយសម្រាប់គ្រប់គ្នា ក្នុងការបំភ្លេចរាល់កង្វល់ របស់ខ្លួន និងទទួលយកភាពរីករាយផ្សេងៗ។ ក្រុមហ៊ុន Vietjet លើកទឹកចិត្តឲ្យរាល់អ្នកដំណើរទាំងអស់ភ្លក្សរសជាតិនៃបរិយាកាសដ៏រំភើបនេះ និងផ្លាស់ប្តូរខ្លួនឯងឲ្យចូលក្នុង «ការកែប្រែថ្មីនារដូវក្តៅ» របស់ខ្លួន នៅមុនពេលធ្វើដំណើរទៅកាន់ជើងមេឃថ្មី ដើម្បីស្គាល់ពិភពលោកឲ្យកាន់តែច្បាស់។ យុទ្ធនាការនារដូវក្តៅនេះ ត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកដែលចូលចិត្តទទួលយកបទពិសោធធ្វើដំណើរ និងចង់ចាកចេញពីទីតាំងរបស់ខ្លួន និងចាប់ផ្តើមរស់នៅក្នុងសុបិន!

សម្រាប់ព័ត៌មានលម្អិត និងព័ត៌មានថ្មីៗទាក់ទងនឹងសកម្មភាពក្នុងយុទ្ធនាការនេះ សូមចូលទៅកាន់ https://www.facebook.com/vietjetvietnam/ (*) មិនរាប់បញ្ចូលពន្ធ និងការចំណាយផ្សេង (**) មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកជាតិរបស់វៀតណាម 

Vietjet «ហោះហើរដើម្បីក្តីស្រឡាញ់-បង្ហាញពីការប្រែថ្មីនារដូវក្តៅរបស់អ្នក»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]