កូរ៉េខាងត្បូង៖ បច្ចុប្បន្នលោក Lee Dong Wook គឺជាតារាសម្តែងដ៏ល្បីឈ្មោះ នៅក្នុងវិស័យសិល្បៈក្នុងប្រទេសកូរ៉េ។ ម៉្យាងវិញទៀត សម្រាប់ឆ្នាំនេះ បើទោះជារូបលោក មានអាយុ ៣៧ ឆ្នាំក៏ពិតមែន ក៏ប៉ុន្តែតារាសម្តែងរូបនេះ នៅតែមានសម្រស់ស្រស់សង្ហា ក្មេងជាងវ័យ ដែលជាហេតុធ្វើឲ្យហ្វេនៗដែលជានារីៗ លង់ស្រលាញ់រូបលោកមិនតិចនាក់នោះទេ។

ដោយឡែក កាលពីថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម ក្រោយពេលឃើញអ្នកលេងបណ្តាញសង្គមប្រទេសចិន បានទម្លាយរូបចាស់ៗរបស់លោក Lee Dong Wook កាលពីមុន ដែលធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។

ក្នុងនោះដែរ ពួកគេបានទម្លាយរូបនៅពេលដែល Lee Dong Wook នៅក្មេង និងមានរូបរាងធាត់ ពេលដែលចូលសម្តែងជាតារាមិនទាន់ល្បី ដែលមានសម្រស់ខុសប្លែកគ្នា រវាងពេលនេះ និងពីមុនយ៉ាងខ្លាំង។

ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា កាលពីមុននៅពេលដែល Lee Dong Wook មិនទាន់ល្បី រូបលោកមានរូបរាងធាត់ខ្លាំងមែនទែន ហើយរូបលោកក៏មិនសង្ហាដូចពេលនេះដែរ ដូច្នេះហើយ ទាំងនេះក៏បញ្ជាក់ឲ្យឃើញថា ឃើញមនុស្សធាត់ៗកុំទាល់មើលងាយ ព្រោះគ្រប់គ្នាអាចនឹងស្តាយពាក្យសម្តី ដូច Lee Dong Wook ដែលមានរូបរាងសង្ហានៅពេលនេះ យ៉ាងដូច្នេះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

Lee Dong Wook
Lee Dong Wook
Lee Dong Wook
Lee Dong Wook ពីមុន
Lee Dong Wook ពីមុន
Lee Dong Wook ពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]