កូរ៉េខាងត្បូង៖ រាល់តារាចម្រៀងគ្រប់រូបមិនថានរណាៗនោះទេ អ្វីដែលធ្វើឲ្យពួកគេមានមោទនៈភាពបំផុត នៅក្នុងអាជីពរបស់ខ្លួន នោះគឺអាចប្រារព្ធធ្វើការប្រគុំតន្រ្តីមួយផ្ទាល់ខ្លួនដោយខ្លួនឯង និងទទួលបានជោគជ័យដោយមានអ្នកគាំទ្រចូលរួមទស្សនាពេញពហុកីឡាដ្ឋាន ដូចអ្វីដែលពួកគេធ្លាប់តែងតែប្រាថ្នា បានឮសម្លេងគាំទ្ររបស់ខ្លួនរាប់ពាន់ម៉ឺននាក់ ស្រែកនៅក្នុងការប្រគំតន្រ្តីរបស់ពួកគេតែម្តង។

ជាការពិតណាស់ បើនិយាយវិស័យKpop ឯនេះ ប្រិយមិត្តប្រាកដជាជ្រាបហើយ ថាមានការប្រកួតប្រជែងខ្លាំងប៉ុណ្ណា ហើយបច្ចុប្បន្ននេះផងដែរ ក៏កាន់តែមានភាពល្បីល្បាញខ្លាំង មិនត្រឹមតែនៅក្នុងអាស៊ីនោះទេ ប៉ុន្តែថែមទាំងសាយភាយ ដល់ស្ទើរតែគ្រប់ទ្វីបទូទាំងពិភពលោកតែម្តង ដែលវាធ្វើឲ្យសន្ទុះនៃចំនួនអ្នកគាំទ្រ ក៏កាន់តែកើនឡើងទ្វេរដងសឹងតែមិនគួរឲ្យជឿផងដែរ។ 

ហើយក្នុងនោះផងដែរ ក៏មានក្រុមចម្រៀងKpop ជាច្រើនក៏ទទួលបានជោគជ័យខ្លាំងគួរឲ្យកតសម្គាល់ តាមរយៈការលក់អាល់ប៊ុមបទចម្រៀង ក៏ដូចជាធ្វើWorld Tour Concert ដើរវិលជុំជាច្រើនប្រទេស ដើម្បីជួបអ្នកគាំទ្រក៏ដូចជាបង្ហាញពីភាពជោគជ័យរបស់ពួកគេផងដែរ។

ជាក់ស្តែងខាងក្រោមនេះ គឺជាការទម្លាយតួលេខសរុប ពីចំនួនមនុស្ស ដែលចូលទស្សនាការប្រគុំតន្រ្តីរបស់ក្រុមចម្រៀងKpop ទាំង១២ចំណាត់ថ្នាក់ ដែលត្រូវបានគេកត់ត្រាទុក ដោយបានបូកបញ្ចូលរាល់ការប្រគុំតន្រ្តីដែលពួកគេបានប្រព្រឹត្តឡើងសរុបចំនួនប៉ុន្មានដង និងសរុបទាំងអស់មានចំនួនបុន្មាននាក់ផងដែរ។

ដូចនេះ ចង់ដឹងថាមានក្រុមណាខ្លះតាមដានទាំងអស់គ្នា៖

១. ការប្រគំតន្រ្តីរបស់ BTS- World Tour ឈ្មោះថា Love Yourself មានអ្នកចូលទស្សនា ១,៥៨៥,០០០នាក់ សរុបចំនួន ៥១ការសម្តែង ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ និងកំពុងបន្តទៀតមិនទាន់បញ្ចប់នៅឡើយនោះទេ។

ក្រុមចម្រៀង BTS

២. ការប្រគំតន្រ្តីរបស់ BIGBANG ឈ្មោះថា MADE World Tour មានអ្នកចូលទស្សនា ១,៥០០,០០០នាក់ សរុបចំនួន ៦៦ការសម្តែង ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៥។

៣. ការប្រគុំតន្រ្តីរបស់ BIGBANG ឈ្មោះថា 0 TO 10 Asia Tour មានអ្នកចូលទស្សនា ១,១១៥,០០០នាក់ សរុបចំនួន ២៤ការសម្តែង ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៧។

ក្រុមចម្រៀង BIGBANG

៤. ការប្រគំតន្រ្តីរបស់ TVXQ ឈ្មោះថា Begin Again Japan Tour មានអ្នកចូលទស្សនា ១,០០៥,០០០នាក់ សរុបចំនួន ២០ការសម្តែង ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០១៨។

៥. ការប្រគុំតន្រ្តីរបស់ TVXQ ឈ្មោះថា Time Japan Tour មានអ្នកចូលទស្សនា ៨៩០,០០០នាក់ សរុបចំនួន ១៨ការសម្តែង នៅក្នុងឆ្នាំ ២០១៣។

ក្រុមចម្រៀង TVXQ

៦. ការប្រគំតន្រ្តីរបស់ BIGBANG ឈ្មោះថា ALIVE World Tour មានអ្នកចូលទស្សនា ៨០០,០០០នាក់ សរុបចំនួន ៤៨ការសម្តែងនៅក្នុងឆ្នាំ ២០០៨។

៧. ការប្រគំតន្រ្តីរបស់ BIGBANG ឈ្មោះថា Japan Dome Tour មានអ្នកចូលទស្សនា ៧៧១,០០០នាក់ សរុបចំនួន ១៦ការសម្តែង ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៤។

ក្រុមចម្រៀង BIGBANG

៨. ការប្រគំតន្រ្តីរបស់ TVXQ ឈ្មោះថា Japan Tour មានអ្នកចូលទស្សនា ៧៥០,០០០នាក់ សរុបចំនួន ១៦ការសម្តែង នៅក្នុងឆ្នាំ ២០១៥។

ក្រុមចម្រៀង TVXQ

៩. ការប្រគំតន្រ្តីរបស់ RAIN ឈ្មោះថា The Legend of Rainism Asia Tour មានអ្នកចូលទស្សនា ៧៤៥,០០០នាក់ សរុបចំនួន ២៤ការសម្តែង នៅក្នុងឆ្នាំ ២០០៩។

តារាចម្រៀង RAIN

១០. ការប្រគំតន្រ្តីរបស់ EXO ឈ្មោះថា Exo Planet 2 Exo'luxion Asia Tour មានអ្នកចូលទស្សនា ៧៤២,៨៥៦នាក់ សរុបចំនួន ៤៤ការសម្តែង ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០១៦។

ក្រុមចម្រៀង EXO

១១. ការប្រគំតន្រ្តីរបស់ BIGBANG ឈ្មោះថាJapan Dome Tour X មានអ្នកចូលទស្សនា ៧៤១,០០០នាក់ សរុបចំនួន ១៥ការសម្តែង ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៥។

ក្រុមចម្រៀង BIGBANG

១២. ការប្រគំតន្រ្តីរបស់ EXO ឈ្មោះថា Exo Planet 3-The Exo'rdium World tour មានអ្នកចូលទស្សនា ៦៨០,៩០៦នាក់ សរុបចំនួន ៣៧ការសម្តែង ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ ២០១៧៕

ក្រុមចម្រៀង EXO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]