ភ្នំពេញ៖ ក្រោយពីតារាចម្រៀងលោក ប៊ុត សីហា មានជារឿងជាច្រើនពាក់ព័ន្ធពីបទប្រើប្រាស់គ្រឿងញៀន និងចែកចាយនោះ គេសង្កេតឃើញថាអតីតបេក្ខជន The Voice Cambodia រដូកាលទី១ រូបភាពនេះ បានដោះស្រាយចប់រួចរាល់ ព្រមទាំងស្ងាត់ពីវិថីសិល្បៈអស់មួយរយៈធំ។

យ៉ាងណាមិញ បើទោះបីជាលោក ប៊ុត សីហា បានវិលត្រឡប់ចូលវិថីសិល្បៈនិង បម្រើការងារក្នុងផលិតកម្ម មរតក មេឌៀ ឃើញថាលោក នៅតែមានប្រជាប្រិយភាពដូចមុខដដែល ។

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងប្រុស លោក ប៊ុត សីហា បានបង្ហោះរូបភាពព្រមសារមកជាមួយ ច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយស្ងាត់ៗស្រាប់តែលេចមុខបែបនេះ។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក ប៊ុត សីហា និងភរិយារបស់ខ្លួន បានបង្ហាញពីគម្រោងធ្វើអាពាហ៍ពិពាហ៍របស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះតាំងពីមានរឿងអាស្រូវ គេគិតថា ពួកគេ ប្រហែលជាបែកគ្នាបាត់ទៅហើយ៕

សំណេររបស់ ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា
ប៊ុត សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ុត សីហា