បរទេស៖ ក្លិបបាល់ទាត់ Liverpool ទើបតែគ្រងជើងឯក UEFA Champions League ជាលើកទី៦ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ក្រោយបំបាក់ Tottenham Hotspurs កាលពីពេលថ្មីៗនេះ។ យ៉ាងណាមិញ លទ្ធផលលើកពានក្តៅៗនេះ បច្ចុប្បន្នក្លិបហង្សក្រហម Liverpool ទើបតែឈរនៅចំណាត់ថ្នាក់លេខ ១១ នៅក្នុងតារាងក្លិបនៅអឺរ៉ុបប៉ុណ្ណោះ។ ចុះចំណែកអតីតក្រុមជើងឯក ៣សម័យកាលជាប់គ្នា Real Madrid វិញ តើកំពុងឈរលេខប៉ុន្មានទៅ?? បើក្រុមធ្លាក់តាំងពីវគ្គ ១៦ក្រុមចុងក្រោយទៅហើយ??

Liverpool ជើងឯក​ Champions League ២០១៨/២០១៩
Liverpool ជើងឯក​ Champions League ២០១៨/២០១៩

បើតាមគេហទំព័រផ្លូវការរបស់ UEFA បានបង្ហាញថា ក្លិប Real Madrid នៅតែបន្តឈរនៅលើកំពូលតារាងក្លិបអឺរ៉ុបដដែល ដោយឈរនៅចំណាត់ថ្នាក់កំពូលនេះ ៥រដូវកាលជាប់ៗគ្នាមកហើយ។ ក្លិប Real Madrid មានពិន្ទុសរុប ១៤៦,០០០ពិន្ទុ តាមពីក្រោយដោយ Barcelona មានចំនួន ១៣៨,០០០ពិន្ទុ និង Bayern Munich មាន ១២៨,០០០ពិន្ទុ ខណៈ Liverpool ដែលជើងឯករដូវកាល ២០១៨/២០១៩ វិញ កំពុងឈរនៅចំណាត់ថ្នាក់លេខ ១១ ដោយមាន ៩១,០០០ពិន្ទុ។

សូមជម្រាបថា ចំណាត់ថ្នាក់មេគុណនៃតារាងនេះ គឺផ្អែកទៅលើលទ្ធផលរបស់ក្លិបនីមួយៗក្នុងក្របខណ្ឌ UEFA Champions League និង UEFA Europa League រយៈពេល ៥រដូវកាលចុងក្រោយ៕ 

Real Madrid ជើងឯក​ Champions League ២០១៧/២០១៨
Barcelona ជើងឯក​ Champions League ២០១៤/២០១៥
Bayern Munich ជើងឯក​ Champions League ២០១២/២០១៣

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]