ភ្នំពេញ៖ កញ្ញា ណាក់ ស្រីណា ដែលជាពិធីការនី ប្រចាំស្ថានីយ ទូរទស្សន៍មួយ មានប្រជាប្រិយភាព ខ្លាំងតាមរយៈ ការអត្ថាធិប្បាយ តាមកម្មវិធីផ្សេងៗ បានយ៉ាងក្បោះក្បាយ និងរូបសម្រស់ ដ៏ស្រស់សោភា ពីកំណើតផងដែរ។

លើសពីនេះ នាងទទួលបាន ការចាប់អារម្មណ៍ខ្លាំង តាមរយៈស្ទាយ៍ តុបតែងខ្លួន តាមបែបសុភាព ស្រគន់ស្រគុំ មិនសូវលូយឆាយ ប៉ុន្មាននោះទេ តែប្រកដដោយ ភាពថ្លៃថ្នូរយ៉ាងខ្លាំង។ គេសង្កេតឃើញថា រាល់រូបភាព ដែលពិធីការនីរូបនេះ បានបង្ហោះតាមបណ្ដាញសង្គម ផ្ទាល់របស់នាង សុទ្ធសឹងតែ មានស្ទាយ៍លេងខ្លួន ក្នុងសម្លៀកបំពាក់ សាមញ្ញៗ តែគួរឲ្យចង់គយគន់។

ជាក់ស្ដែង កាលពីថ្មីៗនេះ នាងបានបង្ហោះរូបភាព ជាច្រើនសន្លឹក បង្ហាញពីដំណើរកម្សាន្តមួយកន្លែង អមដោយទេសភាព ពណ៌បៃតង យ៉ាងស្រស់ស្អាត និងមានផ្ទះឈើ បែបបុរាណទៀតផង។

ដោយឡែក រូបភាពទាំងអស់នោះ ក៏បានបង្ហាញយ៉ាងច្បាស់ ពីសម្រស់ដ៏ស្រស់សោភា គួរឲ្យចង់គយគន់ មិនជិនណាយ របស់ ណាក់ ស្រីណា អមដោយទេសភាពជំុវិញ ដ៏ស្រស់ ត្រកាលទៀតនោះ ធ្វើឲ្យមហាជន នានាឃើញហើយ សរសើរមិនដាច់ពីមាត់ នោះទេ៕

ចង់ដឹងថា ណាក់ ស្រីណា​ មានសម្រស់ស្រស់ស្អាតបែបណា ទស្សនារូបភាពខាងក្រោម៖

ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា
ណាក់ ស្រីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាក់ ស្រីណា