ភ្នំពេញ៖ តារាសម្តែងស្រីអ្នកនាង ចនច័ន្ទ លក្ខិណា កាន់តែមានហាងឆេង និងសុភមង្គលនៅក្នុងគ្រួសារខ្លាំងឡើង ក្រោយមានកូនស្រីម្នាក់ដ៏គូរឲ្យស្រលាញ់ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ។

ទោះបីជាមានភាពមមាញឹកខ្លាំង នៅក្នុងការងារយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាតារាស្រីរូបនេះតែងតែមានពេលវេលាសម្រាប់កូនស្រីរបស់ខ្លួនជានិច្ច។ ជាក់ស្តែង នាព្រឹកមិញនេះដែរ នាងក៏បានដើរតួនាទីជាម្តាយល្អ នាំកូនស្រីទៅទទួលបាន វិញ្ញាបនបត្របឋមសិក្សា ចូលថ្នាក់ទី៧។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្នុងនាមជាម្តាយមួយរូប ពិតជារំភើប និងសប្បាយចិត្តខ្លាំងចំពោះលទ្ធផលដ៏ល្អរបស់កូនខ្លួន បានធ្វើឲ្យតារាស្រីរូបនេះមានការរំភើបនៅក្នុងចិត្ត បង្ហាញទឹកមុខញញឹមរំភើបយ៉ាងខ្លាំងផងដែរ។

តាមរយៈរូបភាពជាច្រើន របស់នាងបានធ្វើឲ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្ត និងរីករាយចំពោះនាង ដែលមានកូនស្រីដែលមិនត្រឹមតែមានរូបឆោមស្រស់ស្អាត មានដុងសិល្បៈកាត់ទៅរកម្តាយ ចំណែកឯការសិក្សាក៏ល្អ ធ្វើឲ្យនាងរីករាយនៅក្នុងចិត្តយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា ជូនកូនស្រីទៅទទួល វិញ្ញាបនបត្រ
ចនច័ន្ទ លក្ខិណា ជូនកូនស្រីទៅទទួល វិញ្ញាបនបត្រ
ចនច័ន្ទ លក្ខិណា បង្ហាញការរីករាយ ពេលកូនទទួល វិញ្ញាបនបត្រ

កូនចនច័ន្ទ លក្ខិណា ពេលទទួល វិញ្ញាបនបត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា