កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មានក្រុមអ្នកគាំទ្រជាច្រើន បានបញ្ចេញអារម្មណ៍ភ្ញាក់ផ្អើលចំពោះ ការបង្ហាញខ្លួនរបស់ អ្នកហ្វឹកហាត់ម្នាក់ ដែលបច្ចុប្បន្នជាបេក្ខភាពប្រលងកម្មវិធី Produce X 101 របស់ប៉ុស្តិ៍ទូរទស្សន៍កូរ៉េ ឈ្មោះ Lee Hangyul។

នេះក៏ព្រោះតែ Lee Hangyul ពិតជាមានមុខមាត់ ស្រដៀងគ្នាទៅនឹង តារាសម្ដែងជនជាតិជប៉ុនដ៏ល្បីល្បាញម្នាក់ មានឈ្មោះថា Yoshizawa Ryo។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ ខ្លាំងបំផុតនោះគឺ Lee Hangyul ត្រូវបានគេស្គាល់ថា ជាក្មេងកំព្រា ដែលត្រូវបានគេយកទៅចិញ្ចឹមមើលថែ នៅក្នុងមណ្ឌលកុមារកំព្រា តាំងពីអាយុ ៧ឆ្នាំ ហើយលោកក៏មិនធ្លាប់ស្គាល់ ឪពុកម្ដាយបង្កើតរបស់ខ្លួនឡើយ ទើបធ្វើឲ្យអ្នកគាំទ្រ អត់មិនសង្ស័យមិនបានថា ទាំងពីរនាក់នេះ អាចជាបងប្អូន ដែលវង្វេងគ្នាជាច្រើនឆ្នាំ។

យ៉ាងណាមិញ នេះគឺជារឿងផ្ទាល់ខ្លួន ដូច្នេះហើយអ្នកគាំទ្រ គ្រាន់តែចង់បញ្ចេញមតិ បង្ហាញថា Lee Hangyul គឺមានលក្ខណៈ មុខមាត់ដូចគ្នាខ្លាំង ជាមួយនឹងតារាសម្ដែង Yoshizawa Ryo រហូតមិនគួរឲ្យជឿថា មិនមែនជាបងប្អូន៕

ចង់ដឹងថា តើ Lee Hangyul និង Yoshizawa Ryo មានមុខមាត់ស្រដៀងគ្នាប៉ុណ្ណានោះ?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Lee Hangyul
រូបភាព Lee Hangyul
រូបភាព Lee Hangyul
រូបភាព Yoshizawa Ryo
រូបភាព Yoshizawa Ryo
រូបភាព Yoshizawa Ryo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]