Hot Dog ជាអាហារពេញនិយមរបស់អាមេរិក ហើយនៅខ្មែរយើង ក៏សម្បូរអ្នកញ៉ាំដែរ ជាពិសេសក្មេងៗ និងយុវជន។ តែពេទ្យរកឃើញថា Hot Dog មិនមែនជាអាហារល្អសម្រាប់ក្មេងនោះទេ ហើយដាស់តឿនដល់ឪពុកម្ដាយ បើឧស្សាហ៍បណ្ដោយតាមកូនចេះតែទារ ហើយទិញឲ្យ គួរប្រយ័ត្ន។
អ្នកជំនាញវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ California ខាងត្បូង រកឃើញថា ក្មេងៗញ៉ាំ Hot Dog ច្រើនជាង ១២ ដើម/ខែ មានហានិភ័យខ្ពស់វិវត្តទៅរកជំងឺមហារីកឈាម (Leukemia)។ ការសិក្សានេះបានពិនិត្យលើទំនាក់ទំនងរវាងការញ៉ាំអាហារនានា និងភាពប្រឈមនឹងជំងឺមហារីកឈាមរបស់ក្មេងៗ ចាប់តាំងពីកើតរហូតដល់អាយុ ១០ឆ្នាំ នៅតំបន់ជនបទ Los Angeles ពីឆ្នាំ១៩៨០-១៩៨៧។
ការសិក្សាមួយទៀតរកឃើញថា ក្មេងៗញ៉ាំ Hot Dog ១-២ដង/សប្ដាហ៍ ប្រឈមខ្ពស់នឹងជំងឺមហារីកខួរក្បាល។ អ្នកស្រាវ ជ្រាវក៏រកឃើញថា ទារកក្នុងផ្ទៃម្ដាយដែលគាត់ញ៉ាំ Hot Dog លើសពី ២ដើម/សប្ដាហ៍ មានភាពប្រឈមនឹងការកើតដុំសាច់ក្នុងខួរក្បាល។
ហេតុអ្វី Hot Dog ប៉ះពាល់ដល់សុខភាពដូច្នេះ?
Hot Dog ជាអាហារកែច្នៃមានសារធាតុ នីត្រាត (Nitrates) បណ្ដាលឲ្យមានបញ្ហាសុខភាព។ នីត្រាត ប្រើសម្រាប់បង្ការ កុំឲ្យអាហារឆាប់ខូច និងជួយពណ៌សាច់។ អាហារកែច្នៃជារួមមាន សូដ្យូម នីត្រាត ផូស្វ័រ និងសារធាតុបង្កឲ្យញៀនផ្សេងទៀត ដែលបង្កឲ្យប្រឈមខ្ពស់នឹងជំងឺខ្សោយបេះដូង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]