កូរ៉េខាងត្បូង៖ ជាការពិតណាស់ រាល់តារា K-pop មិនថាប្រុស ឬស្រីនោះទេ ត្រូវតែមានរូបរាង កាយស្រស់ស្អាត ជាពិសេស បញ្ហាគីឡូ គឺត្រូវតែ​ ថេរជាប្រចាំ។ ប៉ុន្តែ ស្រាប់តែ ពេលថ្មីៗនេះ សមាជិកប្រចាំក្រុម តារាកូរ៉េស្រី AOA គឺកញ្ញា Chanmi បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយមានរូបរាង ធាត់ជាងមុន ដល់ទៅ ៣គីឡូឯណោះ។

ប៉ុន្តែ ការឡើងគីឡូ មួយនេះ មិនមែនជា បញ្ហាធំដល់ Chanmi នោះទេ ដោយនាងបាន  សម្រកគីឡូ បានក្នុងរយៈពេល មួយដ៏ខ្លី។ តាមរយៈChannel យូធូប របស់តារាស្រីរូបនេះ បានទម្លាញពី អាថ៌កំបាំងមួយនេះ គ្មានសល់ សម្រាប់ជា មេរៀនដល់ហ្វេនៗ យកមកអនុវត្ត តាមបានផងដែរ។

តាមពិតទៅ ការសម្រកគីឡូ មិនគួរឲ្យជឿ​ មួយនេះ Chanmi សម្រេចបានដោយស្រកពី៥២.៧គីឡូក្រាម មកត្រឹមតែ ៤៩គីឡូក្រាម ក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះ បានដោយសារតែ នាងមានរបស់ពិសេសគឺ ការផឹក ទឹកផ្លែឈើ គាបស្រស់ៗ ដល់​ទៅ៦ដបក្នុងមួយថ្ងៃ ដែលសម្បូរដោយកាកសរសៃ ផ្លែឈើផងដែរ ជាហេតុធ្វើឲ្យនាង ស្រកគីឡូ បានស្រឺតៗ បែបនេះ។

ក្រៅពីនេះ Chanmi ក៏បានចំណាយ ​ពេល២ម៉ោង ក្នុ១ថ្ងៃ ដើម្បីធ្វើលំហាត់ប្រាណ ជាប្រចាំផងដែរ។ ក្រោយពីឃើញ បែបនេះហើយ ធ្វើឲ្យ ហ្វេនៗសរសើរ មិនដាច់ពីមាត់ ពីរូបរាងកាយ ដ៏ស្រលូន របស់នាងជាច្រើន។ ជាពិសេស អ្នកដែលចង់ ស្រកគីឡូបានលឿន ដោយពំុមានបញ្ហា អាចជ្រើសរើស វិធីដូចតារា k-pop រូបនេះបាន៕ 

Chanmi ពេល៥២គីឡូក្រាម
ទឹកផ្លែឈើដែល Chanmi បានផឹកសម្រកគីឡូ
Chanmi ក្រោយពេលសម្រកទម្ងន់
តារាកូរ៉េ Chanmi
តារាកូរ៉េ Chanmi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]