ព្រះសីហនុ៖ និយាយបានប្រជាប្រិយភាពរបស់តារាសម្ដែងស្រីវ័យក្មេង កញ្ញា ស៊ឹម ស្រីនិច ពីមួយថ្ងៃ ទៅមួយថ្ងៃមានសន្ទុះនៃការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន គួរឲ្យ កត់សម្គាល់មែនទែន។

ខណៈពេលដែលតារាសម្ដែងស្រីពហុជំនាញ ស៊ឹម ស្រីនិច កំពុងតែទទួលបានភាពជោគជ័យខ្លាំងក្នុងវិថីសិល្បៈនោះ សកម្មភាពប្រចាំថ្ងៃក៏ដូចជារូបសម្រស់របស់ខ្លួន ត្រូវបានប្រិយមិត្តជាច្រើន ទទួលបានការចាប់អារម្មណ៍ មិនចាញ់តារាស្រីផ្សេងទៀតនោះទេ។

ជាក់ស្ដែង កាលពីថ្មីៗនេះ គណនីហ្វេសប៊ុកផ្លូវការរបស់ តារាសម្ដែងស្រីកញ្ញា ស៊ឹម ស្រីនិច បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងដំណើរកម្សាន្តរបស់ខ្លួន ទៅកាន់ក្រុងព្រះសីហនុ។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាកញ្ញា ស៊ឹម ស្រីនិច បានបង្ហាញពីទិដ្ឋភាពពេលទៅលេងសមុទ្រ លើកនេះ មើលទៅស៊ិចស៊ី និងស៊ីអារម្មណ៍ខ្លាំង។

គួររម្លឹកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបនេះ ព្រោះថា​ជារឿយៗ នាងតែងតែលេងស្ទាយ៍សម្លៀកបំពាក់ស៊ិចស៊ីយ៉ាងដូច្នេះ ស្ទើរតែគ្រប់ពេលកម្សាន្តរបស់នាង៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ស៊ឹម ស្រីនិច
ស៊ឹម ស្រីនិច
ស៊ឹម ស្រីនិច
ស៊ឹម ស្រីនិច ពេលទៅលេងសមុទ្រ
ស៊ឹម ស្រីនិច ពេលទៅលេងសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម ស្រីនិច