ភ្នំពេញ៖ ដូចដែលបានដឹងស្រាប់ហើយថា ខ្សែភាពយន្តហូលីវូដដ៏ល្បីល្បាញបន្តគ្នាជាស៊េរី X-Men ដែលមានជាខ្សែស្រឡាយនោះ នឹងត្រលប់មកវិញជាមួយនឹងតួអង្គឯកស្រី Jean Grey នៅក្នុងរឿង “X-Men: Dark Phoenix” ដែលធ្វើឲ្យវាជាខ្សែភាពយន្តដំបូងជាមួយតួអង្គឯកស្រីនៅក្នុងខ្សែស្រឡាយ X-Men ស៊េរី។ 

តួអង្គ Jean Grey គឺជាតួអង្គមួយដែលមានថាមពលពិសេសខ្លាំងបំផុតនៅក្នុងចំណោមមនុស្ស ដែលមានថាមពលពិសេសផ្សេងៗទៀត។ ដោយឡែកតួអង្គដែលសម្ដែងជា Jean Grey គឺកញ្ញា Sophie Turner ក៏បានទទួលការគាំទ្រយ៉ាងខ្លាំងផងដែរបន្ទាប់ពីបានសម្ដែងនៅក្នុងខ្សែភាពយន្តភាគអាមេរិក “Game of Thrones” ដែលទើបតែបញ្ចប់ទៅប៉ុន្មានសប្ដាហ៍មុននេះផងដែរ។ 

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត “X-Men: Dark Phoenix” នេះនិយាយអំពី Jean Grey និងថាមពលដ៏ពិសេសរបស់នាង ដែលអាចមានគ្រោះថ្នាក់ទៅដល់ភពផែនដី។ តើ Jean Grey នឹងមកដើម្បីសង្គ្រោះ ឬបំផ្លាញពិភពលោកដែរ? ទាំងអស់នេះមាននៅក្នុងរឿង “X-Men: Dark Phoenix” ដែលនឹងចាក់បញ្ចាំងនៅថ្ងៃទី០៦ ខែមិថុនា ខាងមុខនេះហើយ៕

រឿង “X-Men: Dark Phoenix”
រឿង “X-Men: Dark Phoenix”
រឿង “X-Men: Dark Phoenix”
រឿង “X-Men: Dark Phoenix”

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: 
www.facebook.com/JaiKon.Cambodia
www.youtube.com/JaiKonCambodia 
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]