សៀមរាប៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលសមាជិកក្រុម Twice នាងTzuyu បានមកខេត្ត សៀមរាប ស្ងាត់ៗ ដែលសឹងតែមិនមានអ្នកណាបានដឹងនោះទេ ថានាង មកដល់តាំងពីពេលណានោះ។

ក្នុងនោះដែរ កាលពីប៉ុន្មានម៉ោងមុននេះ បើតាមផេក Twice Cambodia បានបង្ហោះបានឲ្យឃើញពីទឹកមុខTzuyu ដ៏សែនរីករាយ នៅពេលខាងសណ្ឋាគារ បាន Surprise នាង នៅក្នុងបន្ទប់សណ្ឋាគារតែម្តង។ ជាពិសេស បើងាកមើលសម្រស់ខាងក្រៅ របស់នាង ពិតជាស្រស់ស្អាតណាស់ មិនចាញ់ ពេលនៅក្នុងកាមេរ៉ាទេ ជាមួយនឹងម៉ូតសក់ក្រង និងសម្លៀកបំពាក់សាមញ្ញ តែគួរឲ្យស្រលាញ់ខ្លាំង។​

ចំពោះការមកកាន់ប្រទេសខ្មែរលើកនេះ ក៏មិនមានអ្នកណាបានដឹងនោះទេ ថានាង មកធ្វើការងារ ឬក៏លំហែកាយ នៅតំបន់អង្គរវត្ត ដ៏សែនស្រស់ស្អាត ស្រស់ត្រកាលនេះ៕

Tzuyu
Tzuyu នៅខេត្ត សៀមរាប
Tzuyu នៅខេត្ត សៀមរាប
Tzuyu នៅខេត្ត សៀមរាប
Tzuyu នៅខេត្ត សៀមរាប
រូបថតហ្វេន បានថតជាមួយ
រូបថតហ្វេន បានថតជាមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]