កូរ៉េខាងត្បូង ៖ មនុស្សដែលមានភាពល្បីល្បាញខ្លាំង តែងតែជាមនុស្សម្នាក់ដែល ទទួលបានការស្រលាញ់ច្រើន ឬស្អប់ច្រើនក្នុងពេលតែមួយ វាគឺជាការពិត ដែលមិនអាចប្រកែកបាន។

យ៉ាងណាមិញ នៅក្នុងវិស័យសិល្បៈកូរ៉េ មនុស្សជាច្រើនគិតថា វាយុត្តិធម៌ណាស់ហើយ សម្រាប់តារាល្បីៗមួយចំនួន ដែលពួកគេទទួលបាន ទាំងការស្រលាញ់ និងស្អប់យ៉ាងច្រើនស្មើដៃគ្នា។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ភាពស្អប់ខ្ពើម និងការប្រមាថមើលងាយរបស់ Hater បានក្លាយជាហេតុផលជម្រុញដ៏ខ្លាំងមួយ ជួយឲ្យពួកគេទទួលបាន ភាពជោគជ័យដល់ចំណុចកំពូល។

ជាក់ស្ដែង សូម្បីតែវីដេអូចម្រៀង ដែលពួកគេ ខិតខំបង្កើតឡើង និងហ្វឹកហាត់ក្បាច់រាំយ៉ាងលំបាក ក៏ត្រូវបាន Hater បង្ហាញការមិនពេញចិត្តជាសាធារណៈ ដោយចុចត្រង់ប៊ូតុង Dislike និង comment រិះគន់ជាហូហែ នៅក្នុងយូធូប។

ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី លទ្ធផលដែលចេញមក បែរជាខុសពីការរំពឹកទុករបស់ Hater ទៅវិញ ដោយសារតែ វីដេអូចម្រៀងដែលទទួលបានការ Dislike ច្រើន បែរជាក្លាយជាចម្រៀងដែលទទួលបាន ការចូលមើលច្រើនបំផុត និងល្បីផ្ទុះខ្លាំងបំផុតទៅវិញ៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ ថាតើវីដេអូចម្រៀងកូរ៉េល្បីៗណាខ្លះ ដែលទទួលបានចំនួន Dislike ច្រើនបំផុត នៅក្នុងយូធូប?

តោះមកតាមដាន វីដេអូខាងក្រោមទាំងអស់គ្នា ៖ 

១. បទ Gangnam Style របស់ PSY ទទួលបាន ២,១០០,០០០ Dislikes

២. បទ GENTLEMAN របស់ PSY ទទួលបាន ៨៤១,០០០ Dislikes

៣. បទ IDOL របស់ BTS ទទួលបាន ៥៨៣,០០០ Dislikes

៤. បទ Boy in Luv របស់ BTS និង Halsey ទទួលបាន ៥៥៨,០០០ Dislikes

៥. បទ KILL THIS LOVE របស់ BLACKPINK ទទួលបាន ៥៥៥,០០០ Dislikes

៦. បទ DDU-DU-DDU-DU របស់ BLACKPINK ទទួលបាន ៥៣០,០០០ Dislikes

៧. បទ DNA របស់ BTS ទទួលបាន ៥២០,០០០ Dislikes

៨. បទ Oppa Is Just My Style របស់ HyunA និង PSY ទទួលបាន ៤៧៩,០០០ Dislike

៩. បទ HANGOVER របស់ PSY និង Snoop Dogg ទទួលបាន ៤៧៣,០០០ Dislikes

១០. បទ FAKE LOVE របស់ BTS ទទួលបាន ៤១៤,០០០ Dislikes

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]