ថៃ៖ តារាសម្ដែងប្រុស Jame Jirayu ដែលជាតារា ទទួលបាន ភាពពេញនិយមប្រចាំប្រទេសថៃ ហាក់បីដូចជា ផ្ទះុការគាំទ្រខ្លាំង ពីសំណាក់មហាជនរាល់គ្នា ក្នុងខ្សែភាពយន្តភាគ «អន្លង់កម្ម» ផងដែរ។

បើនិយាយពី ប្រជាប្រិយភាព របស់តារារូបនេះវិញ គឺបាន ឆាបយកបេះដូងមិត្តៗយុវវ័យ បានតាមរយៈ ទេពកោសល្យសម្ដែង របស់ខ្លួន ព្រមទាំងស្នាមញញឹមដ៏ស្រស់ថ្លា ជាប្រចាំផងដែរ។ ជាពិសេស Jame មានរូបរាងកាយ ដ៏ស្រស់សង្ហា និងមានកម្ពស់ខ្ពស់ ដែលមើលទៅ សង្ហារនិង គួរឲ្យទាក់ទាញ យ៉ាងខ្លាំង។

ដោយឡែក បើក្រលេកទៅមើល គណនីអីុនស្ដារក្រាម របស់តារា សម្បុរស រូបនេះវិញ មានអ្នក Follow រហូតដល់ទៅ រាប់មឺុននាក់ ទៀតផង ព្រមទាំងមាន ការបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពប្រចាំថ្ងៃ ក៏ដូចជា ដំណើរកម្សាន្តរបស់រូបលោក។

តាមរយៈ រូបភាពទាំងនោះ បានធ្វើឲ្យ ហ្វេនៗនារី មិនតិចនាក់នោះទេ ធ្លាក់ក្នុង អន្លង់ស្នេហ៍របស់ Jame Jirayu ព្រោះតែរូបភាព ក្រៅឆាករបស់លោក មានភាពសង្ហា ជាងពេលក្នង កញ្ចក់ទូរទស្សន៍ទៅទៀត៕ 

Jame Jirayu
Jame Jirayu
Jame Jirayu
Jame Jirayu
Jame Jirayu
Jame Jirayu
Jame Jirayu
Jame Jirayu
Jame Jirayu

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]