ព្រះសីហនុ៖ ប្រាកដជាមានទស្សនិកជនមិនតិចនោះទេ បានស្គាល់តារាសម្ដែងស្រីពោរពេញទៅដោយសមត្ថភាពកញ្ញា អ៊ឹង និមល ត្រូវជាប្អូនស្រីរបស់ អតីតពិធីករដ៏មានប្រជាប្រិយភាពលោក អ៊ឹង រដ្ឋា ហៅ ទុយ ជាក់ជាមិនខាន។

យ៉ាងណាមិញបើជាទោះជាបងប្រុសរបស់ កញ្ញា អ៊ឹង និមល បានចាកឆ្ងាយពីវិថីសិល្បៈក៏ពិតមែនតែ នាង បែរជាមានសន្ទុះក្នុងសិល្បៈខ្លាំងទៅវិញ ដោយមិនបាច់មានអ្នកជួយ។

ជាមួយគ្នានេះដែរ លោក អ៊ឹង រដ្ឋា និង កញ្ញា អ៊ឹង និមល បើទោះបីជាអ្នកទាំងពីរ ត្រូវជាបងប្អូនបង្កើតនិងគ្នាក៏ដោយ តែគេពុំសូវជាឃើញ អ្នកទាំងពីរបង្ហាញពីទំនាក់ទំនង និងភាពស្និទ្ធស្នាលជាមួយគ្នា នាពេលកន្លងមកឡើយ។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ លោក អ៊ឹង រដ្ឋា និង កញ្ញា អ៊ឹង និមល បានបង្ហោះរូបភាពជាមួយគ្នានៅលើគណនីអ៊ីនស្តារក្រាម ផ្លូវការរបស់ ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ ពួកគេមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះអាចនិយាយបានថា អ្នកទាំងពីរកម្របង្ហាញពីភាពស្និទ្ធស្នាលជាមួយគ្នាបែបនេះណាស់។  ទាំងអស់នេះហើយ អាចបញ្ជាក់បានថា អ្នកទាំងពីរ នៅឆ្ងាយពីគ្នាពិតមែន  តែលោក អ៊ឹង រដ្ឋា និង កញ្ញា អ៊ឹង និមល នៅតែរក្សាទំនាក់ទំនងបងប្អូនល្អដដែល៕  

កញ្ញា អ៊ឹង និមល
កញ្ញា អ៊ឹង និមល
កញ្ញា អ៊ឹង និមល
លោក អ៊ឹង រដ្ឋា និង កញ្ញា អ៊ឹង និមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ឹង និមល