កូរ៉េខាងត្បូង៖ កាលពីរាត្រីថ្ងៃទី២ ខែមិថុនានេះ ក្រុមចម្រៀងនារីល្បីលំដាប់ជួរមុខ Blackpink ត្រូវបានអញ្ជើញធ្វើជាគណកម្មាធិការដាក់ពិន្ទុ នៅក្នុងកម្មវិធីប្រកូតក្បាច់រាំ “Stage K” របស់ទូរទស្សន៍ JTBC កូរ៉េ។

តួយ៉ាង នៅក្នុងសប្តាហ៍នេះផងដែរ បេក្ខជនដែលចូលរួមប្រកួតសុទ្ធសឹងតែជាអ្នកគាំទ្ររបស់ ក្រុម Blackpink ដែលពួកគេបានមកពីប្រទេសជាច្រើនផ្សេងៗពីគ្នា ធ្វើការប្រកួតប្រជែង ដើម្បីបានឡើងមកសម្តែងនៅលើឆាក Stage K នេះ នៅចំពោះIdol ក្នុងដួងចិត្តរបស់ពួកគេ ហើយអ្វីដែលជាពិសេសនោះ ក្រុមដែលឈ្នះទទួលបានពិន្ទុពីការបោះឆ្នោត ពីគណកម្មាធិការច្រើនជាងគេ នឹងមានឱកាសបានសម្តែងជាមួយនឹងក្រុម Blackpink នៅលើឆាកនេះថែមទៀតផង។

ជាក់ស្តែង មុននឹងចាប់ផ្តើមការប្រកួត កម្មវិធីក៏បានរៀបចំឆាកសម្តែងពិសេសមួយ ពីក្រុមកុមារីវ័យ៨ឆ្នាំ គួរឲ្យស្រលាញ់៤ដួង គឺក្រុម KKIBB មកពីប្រទេសថៃ ដែលពួកគេទាំង៤បានសម្តែងក្បាច់រាំនូវបទ «DDU-DU-DDU-DU Remix» ដែលធ្វើឲ្យអ្នកទស្សនាគ្រប់គ្នា ជាពិសេសគឺក្រុម Blackpink ផ្ទាល់តែម្តង ទស្សនាមិនដាក់ភ្នែក ស្រែកដល់ទីបញ្ចប់តែម្តង។

ជាកាពិតណាស់ កុមារីទាំង៤ដួងនេះ បានតុបតែងខ្លួនដូចនឹងសមាជិកក្រុម Blackpink កាលពីបទ «DDU-DU-DDU-DU» ដែលមើលទៅពិតជាគួរឲ្យស្រលាញ់ខ្លាំងមែនទែន ហើយអ្វីដែលគួរឲ្យកោតសរសើរជាងនេះទៅទៀតនោះ ក្រុម KKIBB មួយនេះ បានបញ្ចេញក្បាច់រាំពោរពេញទៅដោយថាមពល និងភាពរស់រវើក ជាពិសេសគឺត្រង់នៅក្បាច់ចុងក្រោយរបស់ពួកគេ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលសឹងបិទមាត់មិនជិតតែម្តង៕ 

Blackpink នៅក្នុងកម្មវិធី "Stage K"
Blackpink នៅក្នុងកម្មវិធី "Stage K"
ក្រុមកុមារី KKIBB
ក្រុមកុមារី KKIBB
Blackpink នៅក្នុងកម្មវិធី "Stage K"
ក្រុមកុមារី KKIBB
Blackpink នៅក្នុងកម្មវិធី "Stage K"
ក្រុមកុមារី KKIBB
Blackpink នៅក្នុងកម្មវិធី "Stage K"
Blackpink នៅក្នុងកម្មវិធី "Stage K"
Blackpink នៅក្នុងកម្មវិធី "Stage K"
ក្រុមកុមារី KKIBB

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]