ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះតារាសម្ដែងប្រុស និងជាតារាម៉ូដែលដ៏មានប្រជាប្រិយភាពលោក អ៊ុន សុធា បានបង្ហោះរូបភាពជាច្រើនដោយក្នុងនោះ អមទៅដោយម្ដាយ របស់លោក កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ខ្មែរមិត្តភាពសូវៀត ធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ជាមួយគ្នានេះដែរ យើងក៏សង្កេតឃើញមានបណ្ដាមិត្តៗរួមអាជីពក្នុងសិល្បៈជាច្រើនបាននាំគ្នាគ្នី ទៅសួរទុក្ខ ម្ដាយរបស់លោក អ៊ុន សុធា ធ្វើឲ្យមានការចាប់អារម្មណ៍មិនតិចនោះទេ ពីសំណាក់អ្នកគាំទ្ររបស់ពួកគេ។

ជាក់ស្ដែង កាលពីថ្មីៗនេះ បើតាមការបង្ហោះ របស់តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព លោក អ៊ុន សុធា បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលជាថ្មីម្ដងទៀង ដោយលោក បានឲ្យដឹងថា ម្ដាយរបស់ខ្លួន ទើបតែចេញពីសម្រាកព្យាបាល មិនទាន់បានប៉ុន្មានផង ពេលនេះមានទុក្ខ ត្រូវបងស្រីរបស់ខ្លួន ចូលមន្ទីរពេទ្យវិញម្ដង។

ទោះជាយ៉ាងណាក្តី ផ្អែកទៅលើសារទាំងនេះ បានបង្ហាញឲ្យមហាជនដឹងថា នៅពេលនេះបងស្រីរបស់ លោក អ៊ុន សុធា កំពុងតែធ្លាក់ខ្លួនឈឺសម្រាកនៅមន្ទីរពេទ្យ ដោយមានជំងឺ ឈាមស លើសកម្រិត ដែលទាំងនេះ គឺជាការឆ្លើយប្រាប់របស់លោក ទៅកាន់អ្នកគាំទ្ររបស់ខ្លួន។ ម៉្យាងវិញទៀត ក្រោយពីឃើញបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ បានជូនពរឲ្យបងស្រី របស់ខ្លួន ឆាប់ជាពីជំងឺនេះផងដែរ៕

អ៊ុន សុធា
អ៊ុន សុធា
អ៊ុន សុធា
ម្ដាយរបស់ អ៊ុន សុធា
បងស្រីរបស់ អ៊ុន សុធា
បងស្រីរបស់ អ៊ុន សុធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន សុធា