ភ្នំពេញ៖ ហាង 85°C Bakery Café គឺជាហាងកាហ្វេ និងនំ ដែលមានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ ហើយឥលូវនេះហាង 85°C Bakery Café កំពុងបោះជំហានមកកាន់អាស៊ីអាគ្នេយ៍ ជាពិសេសនោះគឺការបើកសម្ពោធជាផ្លូវការនូវហាងដំបូងរបស់ខ្លួន ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជាផ្ទាល់តែម្តង។

ពិធីសម្ពោធជាផ្លូវការហាង 85°C Bakery Café

ហាង 85°C Bakery Café ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៣ នៅក្នុងប្រទេសចិន កោះតៃវ៉ាន់ ហើយការផលិតទាំងអស់ គឺចេញពីអ្នកជំនាញៗលំដាប់ស្តង់ដារសណ្ឋាគារផ្កាយ៥។ លើសពីនេះទៅទៀតគឺ ហាង 85°C មានកេរ្តិ៍ឈ្មោះលើទីផ្សារជាង ១០ ឆ្នាំ ពីរសជាតិ កាហ្វេ នំខេក និងនំបុ័ងដ៏ឈ្ងុយឆ្ងាញ់ទាំងនៅក្នុងស្រុក ក្រៅស្រុក និងតាមតំបន់នានា ហើយក៏បានទទួលស្គាល់ទាំងគុណភាពប្រកបដោយផាសុកភាព និងតម្លៃសមរម្យផងដែរ។

ជាមួយនឹងការបង្កើននូវគុណភាព និងវិសាលភាពនៃផលិតផលតាមទ្រឹស្តី «Think Globally . Act Locally» ធ្វើឱ្យហាង 85°C ពង្រីកអាជីវកម្មរបស់ខ្លួនពីកោះតៃវ៉ាន់ដល់ចិនដីគោក សហរដ្ឋអាមេរិក អូស្រ្តាលី ម៉ាកាវ និងហុងកុង ។ល។ ហើយឥលូវនេះរសជាតិកាហ្វេ នំខេក និងនំបុ័ង ដែលទទួលស្គាល់ពីឆាកអន្តរជាតិ បានមកដល់ប្រទេសកម្ពុជាយើងហើយ។

ពិធីសម្ពោធជាផ្លូវការហាង 85°C Bakery Café

សព្វថ្ងៃនេះហាង 85°C មានដល់ ១០០០ ជាងសាខានៅលើពិភពលោក ហើយឥលូវនេះត្រូវបាននាំចូលមកាន់ប្រទេសកម្ពុជាដំបូងបំផុត ដោយក្រុមហ៊ុន Branding King Holdings ដែលមានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។ លើសពីនេះទៅទៀត ការរចនារបស់ហាងគឺយកពណ៌ស និងពណ៌ក្រហម ដើម្បីបង្ហាញភាពលេចធ្លោរបស់ហាង។ ម្យ៉ាងទៀតនៅខាងមុខហាងអាចឱ្យអតិថិជនមើលឃើញពីក្រៅទៅក្នុងហាងយ៉ាងច្បាស់ពីការផលិតដោយពោរពេញទៅដោយផាសុកភាព និងអនាម័យ ដែលជាអត្តសញ្ញានសកសម្យនឹងភាពល្បីល្បាញ។ ពិសេសជាងនេះទៅទៀតនោះ គឺការរចនាដែលបំពាក់អេក្រង់ទូរទស្សន៍ 49 អ៊ីងនៅចំពីមុខ ដើម្បីបង្ហាញពីភេសជ្ជៈ នំខេក និងនំបុ័ងគ្រប់មុខ រួមទាំងកម្មវិធីពិសេសៗជាច្រើនទៀត ទាំងអស់នេះអាច​ឱ្យអថិជនងាយស្រួល ហើយក៏ជាការកម្សាន្តអារម្មណ៍ នៅពេលដែលកំពុងឈប់ចាំភ្លើងចរាចរណ៍ផងដែរ ។

ក្នុងឱកាសពិសេស គឺកំឡុងពេលបើកសម្ពោធ ហាង 85°C យើងមានកម្មវិធីពិសេសៗដូចជា៖
• ថ្ងៃទី១ ខែមិថុនា គឺមានការលក់ក្នុងតម្លៃពិសេសសម្រាប់ Iced 85°C Coffee ដែលជារស់ជាតិកាហ្វេប្រចាំហាង និង The One Lemon Black tea គឺលក់ត្រឹមតែ ១ ដុល្លារតែប៉ុណ្ណោះក្នុងមួយកែវ ។
• ថ្ងៃទី២ ខែមិថុនា គឺមានកម្មវិធីពិសេស ជាវវភេសជ្ជៈមួយកែវ ថែមជូនមួយកែវ សម្រាប់ Iced Sea Salt Coffee និង Iced Sea Salt Black Tea។
• ថ្ងៃទី៣ ខែមិថុនា គឺមានលក់បញ្ចុះតម្លៃ រហូតដល់ ១៥% ទៅលើនំគ្រប់ប្រភេទ ដែលមានដូចជា នំបុ័ង នំខេក ផងដែរ។

យើងខ្ញុំសង្ឈឹមថា Branding King នឹងពង្រីកអាជីវកម្មបន្ថែមដោយការបង្កើនសាខា 85°C កាន់តែច្រើនឡើងៗសម្រាប់រយៈពេលពីរទៅបីឆ្នាំខាងមុខ លើសពីនេះទៅទៀត យើងក៏សង្ឃឹមថានឹងផ្ដល់ជូនអតិថិជនក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់នូវ រសជាតិនំបុ័ង នំខេក កាហ្វេ និងភេសជ្ជៈឆ្ងាញ់ៗផ្សេងជាច្រើនទៀត៕ 

ពិធីសម្ពោធជាផ្លូវការហាង 85°C Bakery Café
ពិធីសម្ពោធជាផ្លូវការហាង 85°C Bakery Café
ពិធីសម្ពោធជាផ្លូវការហាង 85°C Bakery Café
ពិធីសម្ពោធជាផ្លូវការហាង 85°C Bakery Café
ពិធីសម្ពោធជាផ្លូវការហាង 85°C Bakery Café
ពិធីសម្ពោធជាផ្លូវការហាង 85°C Bakery Café
ហាង 85°C Bakery Café
ហាង 85°C Bakery Café

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]