ភ្នំពេញ៖ បើយើងនិយាយទៅដល់អ្នកនាង ឈួន សុវណ្ណឆៃ ប្រាកដជាមានប្រិយមិត្តមិនតិចនោះទេ បានស្គាល់ពីតារាចម្រៀងស្រីសម្លេងផ្អែម ជាពិសេសនោះគឺពុក ម៉ែ បងប្អូនដែលរស់នៅក្រៅប្រទេសតែម្ដង។

ជាមួយគ្នានេះដែរ បើទោះបីជាពេលបច្ចុប្បន្ននេះ អ្នកនាង មានភាពមមាញឹកទៅលើការរកស៊ីរបស់ ខ្លាំងក៏ពិតមែនតែតារាចម្រៀងស្រីសាច់ចាំរូបនេះ នៅតែមិនបោះបង់អាជីពជាអ្នកសិល្បៈរបស់ខ្លួន។

ជាក់ស្ដែង កាលពីថ្មីៗនេះបើតាមការបង្ហោះរូបភាពជាច្រើនក្នុងពិធីមង្គលការមួយកន្លែងរបស់អ្នកនាង ឈួន សុវណ្ណឆៃ នៅលើគណនីហ្វេសប៊ុក ហ្វេសប៊ុកផ្លូវការរបស់ខ្លួន ធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំងមែនទែន ទៅលើការតុបតែងខ្លួន របស់អ្នកនាង។

លើសពីនេះទៅទៀតនោះ អ្នកនាង ឈួន សុវណ្ណឆៃ បានធ្វើការតុបតែងខ្លួន ដោយមើលទៅពិតជាស្អាតសុភាព ថ្លៃថ្នូរមែនទែន ធ្វើឲ្យបណ្ដាអ្នកគាំទ្រលាន់សរសើរគ្រប់ៗគ្នាតែម្ដង។

គួររម្លឹកផងដែរ ក្នុងកម្មវិធីមង្គលការ ដែលគេសង្កេតឃើញមានសិល្បករ សិល្បការិនីជាច្រើនដួងបានចូលរួមនោះ គឺជាពិធីអាពាហ៍ពិពាហ៍របស់លោក យន់ សុភាព ជាតារាចម្រៀងប្រុស ដែលបានបាត់មុខពីសិល្បៈយូរ៕

សូមទស្សនារូបភាពខាងក្រោម៖  

ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ
ឈួន សុវណ្ណឆៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈួន សុវណ្ណឆៃ