ភ្នំពេញ៖ ក្រោយពីរៀបការរួចឃើញថា តារាចម្រៀងដ៏មានប្រជាប្រិយភាព លោកនី រតនា កាន់តែមានសុភមង្គល និងក្តីសុខកាន់តែខ្លាំងឡើង ជាមួយនឹងភរិយាដ៏ពូកែ និងមានរូបសម្រស់ស្រស់ស្អាត ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង។

ស្របពេលនឹងជីវិតគ្រូសារ ក៏ពោរពេញដោយក្តីសុខនោះ បច្ចុប្បន្ននេះការងាររបស់លោកក៏ចាប់ផ្តើមមានការរីកចម្រើនកាន់តែខ្លាំងឡើង មានភាពមមាញឹករកពេលសម្រាកមិនចង់បាន។ 

ជាក់ស្តែង កាលពីពេលថ្មីៗនេះ បណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាភ្ញាក់ផ្អើល រីករាយចំពោះលោក ក្រោយទទួលបានកាដូមួយដ៏មានតម្លៃ។ដោយក្នុងនោះលោកបានធ្វើការបង្ហាញនូវ ផ្ទះដ៏ធំស្កឹមស្កៃមួយ ដែលកំពុងធ្វើការសាងសង់ទើបតែបានប៉ុន្មានភាគរយប៉ុណ្ណោះ។

ទន្ទឹមនឹងថ្ងៃដ៏ពិសេសនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជារីករាយ និងបានចូលរួមអបអរដល់លោក ដែលខិតខំប្រឹងប្រែងជាមួយភរិយា អស់ពេលជាច្រើនឆ្នាំមកនេះ ក៏ទទួលបាននូវលទ្ធផលកាដូ យ៉ាងជាទីគាប់ចិត្តតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកនី រតនា
លោកនី រតនា
លោកនី រតនា និងភរិយា
លោកនី រតនា និងភរិយា
នី រតនា បង្ហាញផ្ទះថ្មី កំពុងសាងសង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា