អង់គ្លេស៖ ក្លិបបាល់ទាត់ Liverpool បានរៀបចំព្រឹត្តិការណ៍ដង្ហែពាន UEFA Champions League នៅទីក្រុង Liverpool ផ្ទាល់ ក្រោយពេលដែលក្លិបបានបំបាក់មិត្តរួមលីគ Tottenham Hotspurs នៅឯទឹកដីអេស្ប៉ាញ និងគ្រងជើងឯកពាននេះជាលើកទី ៦ ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។

ក្រុម Liverpool គ្រងជើងឯកពាន Champions League
ក្រុម Liverpool គ្រងជើងឯកពាន Champions League

ក្រុមការងាររបស់ក្លិប Liverpool បានត្រៀមរៀបចំនូវឡានក្រុងបើកដំបូលរង់ចាំរួចជាស្រេចនៅអាកាសយានដ្ឋានទីក្រុង Liverpool សម្រាប់ការដង្ហែពានជាមួយក្រុមការងាររបស់ក្លិប ព្រមទាំងកីឡាករទាំងអស់ដែលធ្វើដំណើរមកពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ ក្បួនដង្ហែពានរង្វាន់នេះបានចាប់ផ្តើមពីតំបន់ Allerton Maze រហូតដល់តំបន់ Waterfront នាទីក្រុង Liverpool ដោយឆ្លងកាត់វត្តមានរបស់អ្នកគាំទ្ររាប់សែននាក់។ បើតាមរបាយការណ៍ពីសមត្ថកិច្ចក្នុងតំបន់បានឱ្យដឹងថា ចំនួនអ្នកចូលរួមក្នុងព្រឹត្តិការណ៍ដង្ហែពាននេះ មានចំនួនជាង ៧៥០,០០០នាក់

សូមទស្សនាវីដេអូ និងរូបភាពជាច្រើននៅខាងក្រោម៖ 

ការដង្ហែពាន Champions League នៅទីក្រុង Liverpool
ការដង្ហែពាន Champions League នៅទីក្រុង Liverpool
ការដង្ហែពាន Champions League នៅទីក្រុង Liverpool
ការដង្ហែពាន Champions League នៅទីក្រុង Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]