ភ្នំពេញ៖ តារាស្រី ហេង ចន្ថា ដែលជា Miss Grand ប្រចាំឆ្នាំ២០១៦ ហាក់បីដូចជា មានការឡើងកូដខ្លាំង ក្នុងវិស័យសិល្បៈ មិនថា ការថតខ្សែ ភាពយន្តនានា ឬអាជីពជាតារាបង្ហាញម៉ូតនោះទេ។

លើសពីនេះ ហេង ចន្ថា បានធ្វើឲ្យហ្វេនៗ ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាង តាមរយៈរូបសម្រស់ ដ៍ស្រស់ស្អាត ពីធម្មជាតិ ជាពិសេស រូបរាងកាយ ដ៏ស្រលូន គួរឲ្យទាក់ទាញទៀតផង។ ដោយឡែក នាងក៏ត្រូវបាន អ្នករាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើស្ទាយ៍តុបតែងខ្លួន បានយ៉ាងសមសួន ជាប្រចាំផងដែរ។

ជាក់ស្ដែង បើក្រលេកទៅមើល ក្នុងបណ្ដាញសង្គម អុីនស្ដារក្រាម របស់តារារូបនេះ មានការបង្ហោះនូវ រូបភាពជាច្រើនសន្លឹក បង្ហាញពីជីវិតប្រចាំថ្ងៃ ព្រមទាំងបង្អួតពីសម្រស់ ដ៏គួរឲ្យស្រលាញ់ តាមរយៈស្ទីលសម្លៀកបំពាក់ ប្លែកៗ​ និងមានម៉ូដ គួរឲ្យចាប់អារម្មណ៍ ដែលជាហេតុធ្វើឲ្យ មហាជនឃើញហើយ លាន់មាត់សរសើរគ្រប់ៗគ្នាតែម្ដង។ ម៉្យាងទៀត មិត្តៗនារី ដែលនិយមការតែងខ្លួន​ បែបឃ្យូតៗ និងទាន់សម័យអាចជ្រើសរើស យកស្ទាយ៍តាម ហេង ចន្ថា បានផងដែរ៕

ចង់ដឹងស្ទាយ៍សម្លៀកបំពាក់របស់ ហេង ចន្ថា មានលក្ខណៈស្រស់ស្អាតបែបណា ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា
កញ្ញា ហេង ចន្ថា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ចន្ថា