ភ្នំពេញ្៖ ដូចប្រិយមិត្តភាគច្រើនបានដឹងហើយថា តារាកំប្លែងវ័យក្មេងដ៏មានប្រជាប្រិយភាព កញ្ញាវ៉ាន់ នីឡា កំពុងតែមានទំនាក់ទំនង ឈានជិតចូលថ្ងៃរៀបការជាមួយនឹងគូស្នេហ៍ ដែលមានរូបសម្រស់ស្រស់សង្ហា ក្នុងពេលឆាប់ៗនេះហើយ។

ស្របពេលជាមួយគ្នានេះដែរ ឃើញថាតារាវ័យក្មេងរូបនេះមិនទាន់បានបង្ហើបប្រាប់ ពីថ្ងៃជ័យចូលរោងរៀបការនៅថ្ងៃណានៅឡើយនោះទេ។ តែជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានការលេចនូវរូបភាពពោរពេញដោយសុភមង្គលជាច្រើនសន្លឹក ក្រោមការជួបជុំគ្នាជាមួយនឹងគ្រួសារទាងសងខាង។

ដោយក្នុងនោះនាង និងគ្រួសារខាងប្រុសបានរាក់ទាក់គ្នា ពោរពេញដោយស្នាមញញឹម មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះអនាគតម្តាយក្មេក នីឡា ក៏បានបន្ថែមថា៖«ថ្ងៃអាទិត្យ ជាថ្ងៃជោគជយ័ នឹងសុភមង្គលរវាងគ្រួសារយើងទាំងពីរ អរគុណនៅទឹកចិត្តល្អរបស់អ្នកដន្លង ដែលបានទទួលដោយភាពកក់ក្ដៅ នឹងរំភើបជាពន់ពេក ហើយនាងខ្ញុំសូមអរគុណដល់លោកឯឧត្តម ឪពុក នឹងលោកជំទាវម៉ែ ដែលបានផ្តល់ដល់ក្រុមគ្រួសារនាងខ្ញុំ»។

តាមរយៈរូបភាព និងសារមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្ត និងចូលរួមអបអរដល់នាងគ្រប់គ្នា ដែលត្រៀមក្លាយជាកូនក្រមុំនាពេលឆាប់ៗ ក្រោយបានជួបជុំ និយាយដឹងលឺពីគ្រួសារទាំងសងខាងពោរពេញដោយស្នាមញញឹមយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

វ៉ាន់ នីឡា
វ៉ាន់ នីឡា
វ៉ាន់ នីឡា និងគូអនាគត
វ៉ាន់ នីឡា និងគូអនាគត
វ៉ាន់ នីឡា និងគូអនាគត
វ៉ាន់ នីឡា ជួបជុំគ្រួសាររបស់គូអនាគត
វ៉ាន់ នីឡា ជួបជុំគ្រួសាររបស់គូអនាគត
វ៉ាន់ នីឡា ជួបជុំគ្រួសាររបស់គូអនាគត
វ៉ាន់ នីឡា ជួបជុំគ្រួសាររបស់គូអនាគត
វ៉ាន់ នីឡា ជួបជុំគ្រួសាររបស់គូអនាគត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា