ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះរូបភាពនិងសារ ជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាអ្នកនាង ទូច ស្រីល័ក្ខ ដែលជាតារាចម្រៀងខាងមនោសញ្ចេតនានោះ បានសរសេថា៖«នាងខ្ញុំត្រូវជាប្អូនស្រីរបស់បងស្រីរបស់ខ្ញុំទូច ស្រីល័ក្ខ សូមអធ្យាស្រ័យដល់បងដែររៀបចំកម្មវិធីគ្រប់បណ្តាលស្ថានីយ៍ទូរទស្សន៍ដែលបងស្រីរបស់ខ្ញុំបានទទួលក៏ដូចជាគ្រប់កម្មវិធី concert ត្រៀមសំរាប់អាទិត្យក្រោយនាងខ្ញុំតំណាងបងស្រីរបស់ខ្ញុំសូមអធ្យាស្រ័យដោយក្តីអនុគ្រោះដោយសូមលើកពេលរាល់កម្មវិធីទាំងអស់ដែលបងស្រីរបស់ខ្ញុំទទួលសូមលុបចោលលទាំងអស់ដោយបងស្រីរបស់ខ្ញុំជួបឧបត្តហេតុដួលត្រូវក្បាលនៅក្នុងបន្ទប់ទឹកអញ្ចឹងសូមបងៗអ្នករៀបចំកម្មវិធីអនុគ្រោះដោយក្តីអនុញ្ញាតសូមជួយស៊ែរផ្តល់ពត៌មានឲ្យបងបងអ្នករៀបចំកម្មវិធីបានទទួលជ្រាបផង សុំទោស ផង» ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងមែនទែន ។

យ៉ាងណាមិញ រហូតពេលនេះ គេមិនទាន់បានដំណឹងថា រូបនាង មានសុវត្ថិភាព ឬយ៉ាងណាទេ តែហ្វេនជាច្រើននាក់ បាននាំគ្នា ជូនពរនាង ឲ្យបានឆាប់ជាសះស្បើយ៕

សំណេររបស់ ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ