ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះបឋមរបស់កីឡាករដែលត្រូវត្រៀមប្រមូលផ្តុំហ្វឹកហាត់ សម្រាប់ការប្រកួតទល់នឹងប៉ាគីស្ថាន នាព្រឹត្តិការណ៍ជម្រុះពានរង្វាន់ FIFA World Cup ២០២២ ព្រមទាំង AFC Asian Cup ២០២៣ ផងដែរ។ យ៉ាងណាមិញ ក្រោយពីបញ្ចេញនូវបញ្ជីឈ្មោះកាលពីយប់មិញ ស្រាប់តែមានមតិជាច្រើនបានលើកឡើងផ្សេងៗគ្នាពីអវត្តមានរបស់កីឡាករល្បីៗជាច្រើនដែរធ្លាប់តែបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិ ប៉ុន្តែបែរជាមិនឃើញមានឈ្មោះក្រោមការប្រមូលផ្តុំលើកនេះទៅវិញ។ ជាក់ស្តែង កីឡាករ ចាន់ វឌ្ឍនាកា, ឈិន ឈឿន និងអ្នកចាំទី ស៊ូ យ៉ាទីជាដើម សុទ្ធតែត្រូវមើលរំលងពីក្រសែភ្នែករបស់លោក Felix G.Damas។

កីឡាករ ចាន់វឌ្ឍនាកា បង្ហាញខ្លូួនក្នុងការប្រកួតទល់នឹងឡាវ (រូបភាព៖ FFC)

មតិជាច្រើនបានបញ្ចេញនូវលើទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមតិខ្លះមានការពេញចិត្ត និងមតិខ្លះទៀតមានការមិនពេញចិត្តទៅលើរឿងនេះ។

សូមពិនិត្យមើលបញ្ជីឈ្មោះបឋមរបស់កីឡាករទាំង ២៥រូបដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅខាងក្រោម៖

បញ្ជីឈ្មោះកីឡាករបឋមទាំង ២៥រូប (រូបភាព៖ FFC)

ចុះចំណែកប្រិយមិត្តទាំងអស់គ្នាវិញ! យល់យ៉ាងណាដែរ??

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]