ថៃ៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ គូស្នេហ៍តារាវ័យក្មេងមួយគូគឺតារាសម្តែង Jayjay និងThanaerng ដែលពួកគេទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែម ជាញឹកញាប់នៅក្នុងបណ្តាញសង្គម ធ្វើឲ្យអ្នកគាំទ្រលួចច្រណែនមិនតិច។

ទោះបីជាពេលនេះពួកគេទាំងពីររវល់ការងាររៀងខ្លួន មិនសូវមានពេលបានជួបគ្នាដូចមុនក៏ដោយ ប៉ុន្តែក្តីស្នេហានៅតែដូចដើមដដែល។ ជាក់ស្តែងថ្មីៗនេះ ឆ្លៀតពេលទំនេរពីការងារ Jayjay និងThanaerng បានដឹកដៃគ្នាទៅលំហែកាយស្រូបយកខ្យល់អាកាស នៅឯសមុទ្រយ៉ាងរ៉ូមែនទិក។ ទន្ទឹមនឹងនេះផងដែរ គូស្នេហ៍មួយគូនេះក៏មិនភ្លេចផុសរូបស្វីតៗ ចែកជួនដល់ហ្វេនៗដូចគ្នា។

ទៀតសោតរូបថតមួយសន្លឹកៗរបស់ពួកគេ បានបង្ហាញពីក្តីស្រលាញ់ និងការមើលថែគ្នាទៅវិញទៅមកបានយ៉ាងល្អ។ ក្រោយពីបានឃើញរូបទាំងអស់នោះ អ្នកគាំទ្រនាំគ្នាលួចសរសើរមិនដាច់ពីមាត់ថែមទៀតផង៕

Jayjay
Thanaerng
Thanaerng
Jayjay និងThanaerng
Jayjay និងThanaerng
Jayjay និងThanaerng
Jayjay និងThanaerng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]