ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាប ជាមួយនឹងសមត្ថភាពដ៏ល្អរបស់តារាចម្រៀងវ័យក្មេង ដែលមានជាប់សែស្រឡាយរាជវង្ស អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ហើយថា ទ្រង់មានសមត្ថភាពល្អខ្លាំងនៅក្នុងផ្នែកសិល្បៈ ជាច្រើនមុខ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ទ្រង់បានធ្វើការបញ្ចេញនូវសំនៀងដ៏ពីរោះខ្លាំង នៅក្នុងបទចម្រៀង៣ភាសា ខ្មែរ ចិន និងអង់គ្លេស បានយ៉ាងល្អយ៉ាងគួរឲ្យសរសើរបំផុត។ ដែលបទចម្រៀងនីមួយៗរបស់ទ្រង់បានលើកឡើង សុទ្ធតែពីរោះ មិនថាការលើកដាក់សម្លេង និងកាយវិការនោះទេ។

ទន្ទឹមនឹងសម្ថភាពរបស់ទ្រង់ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់ទ្រង់គ្រប់គ្នា ដែលនៅតូចប៉ុណ្ណឹងសោះ តែមានសមត្ថភាពនៅក្នុងវិស័យសិល្បៈបានយ៉ាងល្អ។

មិនត្រឹមតែប៉ុណ្ណោះសូម្បីតែ ភាសាបរទេសទ្រង់ក៏អាចច្រៀងបានច្រើន និងពីរោះខ្លាំង ស្ទើរតែគ្រប់បទមិនថាជាបទបែបណា ត្រូវប្រើប្រាស់សម្លេងខ្ពស់យ៉ាងណាក្តី អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ធ្វើបានល្អ ច្រៀងមិនឲ្យភ្លាត់នោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា
អ្នកអង្គម្ចាស់ក្សត្រីតូច នរោត្តម ជេនណា ពេលច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]