ភ្នំពេញ៖ អតីតតារាសម្តែង និងតារាម៉ូដែលស្រីដ៏មានប្រជាប្រិយភាព អ្នកនាងករុណា បានជួបទុក្ខជាទម្ងន់ ព្រោះលោកយាយទួតជាទីស្រលាញ់បានទទួលមរណភាព កាលពីសម្សិលមិញនេះ ធ្វើឲ្យក្រុមគ្រួសារមានការសោកស្តាយយ៉ាងខ្លាំង។

ជាក់ស្តែងនា ពេលនេះដែរ ពិធីបុណ្យរបស់លោកយាយនាង កំពុងតែប្រព្រឹត្តទៅហើយ ដែលក្នុងនោះមានការចូលរួមសោកស្តាយពីបណ្តាអ្នគាំទ្រ និងអ្នកលេងបណ្តាញសង្គមជាច្រើន ដោយនាងត្រូវបាត់បង់មនុស្សជាទីស្រលាញ់ត្រឹមរយៈពេលដ៏ខ្លីយ៉ាងដូច្នោះ។

ការស្លាប់របស់លោកយាយនាង ត្រូវបានគេដឹងថា ដោយសារតែជំងឺប្រចាំកាយមនុស្សចាស់ផងដែរ។ ទន្ទឹមនឹងនេះដែល នាងក៏បានបង្ហាញអាម្មណ៍សោកស្តាយយ៉ាងខ្លាំង នៅលើបណ្តាញសង្គមយ៉ាងដូច្នោះថា៖

«ពីតូចនៅតែមួយទួត ដល់ពេលដឹងក្ដីមិនសូវបាននៅជិត បានជួបតែម្ដងៗពេលទៅកំពង់សោម ពេលនេះទួតទៅចោលចៅហើយ ចៅបួងសួងសុំឲ្យទួតទៅឋានស្ងប់សុខ»។ ក្រោយពីបានឃើញសារនេះ អ្នកគាំទ្រក៏បានលើកទឹកចិត្តដល់នាងគ្រប់គ្នា ក៏ដូចជាចូលរួមរំលែកទុក្ខផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងករុណា
អ្នកនាងករុណា
អ្នកនាងករុណា
លោកយាយទួត ករុណា ទទួលមរណភាព
អ្នកនាងករុណា និងលោកយាយទួត
លោកយាយទួត ករុណា ទទួលមរណភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]