ដូចជាលោកអ្នកបានដឹងហើយថាមួយរយៈពេលចុងក្រោយនេះក្រុមហ៊ុនស្មាតហ្វូន vivo កំពុងតែមានភាពលេចធ្លោ និងកំពុងតែបោះជំហ៊ានខ្លាំងនៅលើទីផ្សារអាស៊ីគួរឲ្យកត់សម្គាល់ផងដែរ។

បើនិយាយចំពោះការរចនាទៅលើផ្នែករូបរាង ឬក៏ប្រពន្ធ័បច្ចេកវិទ្យាសុទ្ធសឹង្ហតែមានគំនិតច្នៃប្រឌិតខ្ពស់។ មិនតែប៉ុណ្ណោះព្រមទាំងមានតម្លៃសមរម្យទៀតផង។ ដោយចូលរួមអបអរសាទរទៅដល់ទិវាកុមារអន្តរជាតិនៅ ថ្ងៃទី1 មិថុនា ឆ្នាំ2019 នៃការប្រឆាំងការរំលោភបំពាន ឬការកេងប្រវ័ញ្ចកម្លាំងពលកម្មនិងអំពើហិង្សាលើកុមារ។

vivo Y93

ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបញ្ចុះតម្លៃទៅលើ vivo Y93 ពីតម្លៃ $169 នៅសល់ត្រឹមតែ $149 តែប៉ុណ្ណោះ។ សម្រាប់ការបញ្ចុះគឺចាប់ពីថ្ងៃនេះតទៅហើយ!! ឱកាសពិសេសបានមកដល់ហើយនៅចាំអីទៀត រួសរាន់ឡើងសម្រាប់ប្រិយមិត្តដែរកំពុងតែស្វែងរកនៅទូរស័ព្ទដែលមានតម្លៃធូថ្លៃសមរម្យ។ ស្មាតហ្វូន vivo Y93 នេះហើយជាជម្រើសដ៏សាកសមបំផុត។

ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ vivo Y93:
- មានរូបរាងបែប Classic មិនឆាប់នឹងស៊ាំភ្នែក
- មានអេក្រង់ជាប្រភេទឆកបែបតំណក់ទឹក ទំហំ 6.22 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត HD+ លាតសន្ធឹងប្រមាណ 88.6% នៃផ្ទៃខាងមុខ និងមានដង់ស៊ីតេអេក្រង់ 271 ppi
- ដំណើរការដោយ Android 8.1 Oreo និងស្រោបខ្លួនដោយ FunTouch OS 4.5
 - មាន CPU Octa-Cores, GPU Adreno 505 និងមាន Chipset ប្រភេទ Snapdragon 439
- ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
- មានរ៉េមទំហំ 3GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 32GB + ថែមក្រៅបាន 256GB
- កាមេរ៉ាក្រោយ 2 គ្រាប់ (13MP + 2MP) និងកាមេរ៉ាមុខទំហំ 8MP
- ប្រព័ន្ធសុវត្ថិភាព: ស្កេនម្រាមដៃនៅផ្នែកខាងក្រោយ + ស្កេនមុខ
- ថ្ម: 4030 mAh
- មានជម្រើសពីពណ៍ Starry Black និង Ocean Blue  

vivo Y93
vivo Y93
vivo Y93

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]