អេស្ប៉ាញ៖ ក្លិបបាល់ទាត់ Sevilla បានធ្វើសេចក្តីប្រកាសយ៉ាងក្រៀមក្រំបំផុតមួយ បន្ទាប់ពីការទទួលមរណភាពរបស់កីឡាករ Jose Antonio Reyes ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងវ័យ ៣៥ឆ្នាំ។ ក្លិបបាល់ទាត់ Sevilla បានប្រកាសពីការកាន់ទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់អតីតកីឡាករល្អបំផុតរបស់ក្លិបមួយរូបនេះ។

កីឡាករ Jose Antonio Reyes
កីឡាករ Jose Antonio Reyes

ដោយឡែកបើតាមសេចក្តីរាយការណ៍របស់ប៉ូលិសបានឱ្យដឹងថា កីឡាករ Reyes បានបាត់បង់ជីវិតក្នុងឧប្បទ្ទេវហេតុដ៏រន្ធត់នៅក្នុងតំបន់ Utrera រួមទាំងសាច់ញាតិម្នាក់ទៀតរបស់គេដែលបានរួមដំណើរក្នុងរថយន្តនោះផងដែរ។ ចំពោះមរណភាពរបស់កីឡាករ Reyes ត្រូវបានក្រុមប្រឹក្សាទីក្រុង Utrera ប្រកាសចូលរួមមរណទុក្ខផងដែរ ដោយត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដងនៅទូទាំងទីក្រុង ដើម្បីជាការកាន់ទុក្ខសម្រាប់ការបាត់បង់កីឡាកររូបនេះ។

ដោយឡែក ចំពោះក្លិប Sevilla វិញក៏បានធ្វើពិធីគោរពចំពោះវិញ្ញាណក្ខ័ន្ធរបស់កីឡាកររូបនេះដែរ ដោយនឹងនាំយកមឈូសរបស់កីឡាកររូបនេះទៅកាន់កីឡដ្ឋានរបស់ខ្លួន មុននឹងនាំទៅកាន់ទីបញ្ចុះសពនៃទីក្រុង Utrera។ ជាងនេះទៅទៀត សម្រាប់ការប្រកួត UEFA Champions League ផ្តាច់ព្រ័តកាលពីយប់មិញនេះ ក៏មានការស្មឹងស្មាធគោរពវិញ្ញាណក្ខ័ន្ធរបស់កីឡាករ Reyes រយៈពេលមួយនាទីផងដែរ។

កីឡាករ Jose Antonio Reyes
កីឡាករ Jose Antonio Reyes

កីឡាករ Antonio Reyes ធ្លាប់ប្រកបអាជីពនៅក្លិបធំៗជាច្រើនរួមមាន Sevilla, Arsenal, Real Madrid និង At. Madrid ជាដើម ព្រមទាំងឈ្នះពានធំៗជាច្រើននៅអឺរ៉ុប រួមទាំងពានមាស Premier League ជាមួយ Arsenal ផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]