ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គម ក្រោយអ្នកគាំទ្រឃើញតារារ៉េបវ័យក្មេងលោក ជី ដេវីត បង្ហោះសារប្រតិកម្មតបទៅ លោក ហេង ឡុង ក្រោយរូបលោកបានបង្ហោះរូប ជាមួយតារាចម្រៀងប្រចាំផលិកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ដោយភ្ជាប់ជាមួយ Caption ដ៏ហួសចិត្តមួយឃ្លា។

ក្នុងនោះដែរ លោក ហេង ឡុង បានបង្ហោះរូបជាមួយកញ្ញា ទេព បូព្រឹក្ស  ដោយសរសេរ Caption បែបនេះថា៖ “បន្ទាប់ពីអាយដលត្រូវបានគេជះស្រាបៀរដាក់មុខយើងបានយកថវិកាទៅជួយបងសានម៉ៅ និងបងក្តឹប”។ ក្រោយពីបង្ហោះសារបែបនេះ បានធ្វើឲ្យលោក ជី ដេវីត ប្រតិកម្មយ៉ាងខ្លាំង ដោយលោកបាន Share ការបង្ហោះនោះ ហើយសរសេរថាតបទៅវិញថា៖ “ពាក្យសម្តីដែលបុរស មិនគួរនិយាយឥឡូវនេះគាត់បាននិយាយហើយ សូមបងប្អូនជួយផ្តល់យោបល់ម្នាក់មួយម៉ាត់ផង .. តម្លៃស្រ្តីនៃប្រទេសខ្ញុំអើយបុគ្គលដែលមានកិត្តយសដូចបងឡុង គេមិនបានផ្តល់អោយអ្នកឡើយ ខ្ញុំចុកទ្រូងនិងក្តុកក្តួលណាស់ idolអើយ”

យ៉ាងណាក្តី លោក ជី ដេវីត មិនត្រឹមតែ Share និយាយប្រតិកម្មលោក ហេង ឡុង នោះទេ ហើយរូបលោក ថែមទាំងចូលផ្តល់មតិយ៉ាងច្រើនដើម្បីដាស់តឿនដល់លោក ហេង ឡុង ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការបង្ហោះរបស់លោក ហេង ឡុង មិនត្រឹមតែធ្វើឲ្យលោក ជី ដេវីត ប្រតិកម្មនោះទេ សូម្បីតែមហាជន ដែលជាអ្នកលេងបណ្តាញសង្គម ក៏សម្តែងការហួសចិត្តក្រោយពីឃើញបែបនេះផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បូព្រឹក្ស និង ហេង ឡុង
បូព្រឹក្ស និង ដេវីត
បូព្រឹក្ស និង ដេវីត
សាររបស់ ហេង ឡុង
ប្រតិកម្មតបពី ដេវីត
Comment តបរបស់ ដេវីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត