អាមេរិក៖ អាចនិយាយបានថា នេះជាការសម្តែងយូរជាងគេ សម្រាប់តារាកំពូលចម្រៀងប្រុស លោក ព្រាប សុវត្ថិ នៅលើទឹកដីអាមេរិក ហើយលើកនេះ រូបលោក ក៏បានដឹកដៃ កូនប្រុសទាំង៣ ទៅសម្តែងរួមផងដែរ។ អ្វីដែលពិសេស តារាប្រុសរូបនេះ ក៏បានយកប្រពន្ធជាទីស្រលាញ់ ទៅតាមទៀតផង ដើម្បីបានទៅដើរលេង និងកាន់តែបង្កើនសុភមង្គល បានមួយកម្រិតទៀត។

ក្នុងនោះដែរ លោក ព្រាប សុវត្ថិ រួមទាំងកូនទាំង៣ បានឡើងសម្តែង ស្ទើរតែជារៀងរាល់ថ្ងៃ ទៅតាមរដ្ឋនីមួយៗ នៅក្នុងប្រទេសអាមេរិក ស្ទើរតែគ្មានពេលសម្រាកផងដែរ។ ប៉ុន្តែក្រោយសម្រាកពីការងារបន្តិច តារាប្រុសរូបនេះ ក៏បាននាំប្រពន្ធ និងកូនៗ ដើរលេង នៅផ្សារទំនើប ដើម្បីទិញរបស់របរ នៅទីនោះ មុនពេលមកខ្មែរ។

ជាពិសេស នៅទីនោះ​សុទ្ធតែ របស់ប្រ៊េនៗ ដូច្នេះគ្រប់យ៉ាង មានតម្លៃថ្លៃៗយ៉ាងខ្លាំង តែទោះជាយ៉ាងណា សំខាន់ឲ្យ ប្រពន្ធ និងកូន សប្បាយចិត្ត និងពេញចិត្ត នូវអ្វីដែលខ្លួនបានប៉ង អស់ប៉ុណ្ណា ក៏មិនមានបញ្ហា សម្រាប់លោកនោះទេ៕

រកណាបាន ស្វាមី និងឪពុក បែបនេះ!!

លោក ព្រាប សុវត្ថិ និង ភរិយា
លោក ព្រាប សុវត្ថិ និង ភរិយា
ភរិយាលោក
ភរិយាលោក​ និងកូនៗ
ប្រពន្ធលោក
ប្រពន្ធលោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ