កូរ៉េខាងត្បូង៖ ដំណឹងរំជួលចិត្ត ដោយកាលពីថ្ងៃទី៣១ ខែឧសភាព ម្សិលមិញនេះ ផលិតកម្ម YG Entertainment បានប្រកាសដំណឹងមួយ ដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្ររបស់ក្រុម 2NE1 នៅលើគណនីTwitter ជាផ្លូវការ។

ដោយក្នុងសេចក្តីប្រកាសនោះបានឲ្យដឹងថា CL នឹងមានវត្តមាននៅក្នុងបទចម្រៀងថ្មី “CUT IT UP” របស់ក្រុមចម្រៀង PKCZ ហើយនៅក្នុងបទចម្រៀងមួយនេះផងដែរ ក៏មានវត្តមានជាមួយនឹង DJ Afrojack ដែលធ្លាប់ឈ្នះបានពានរង្វាន់ Grammy ផងដែរ។

គួរឲ្យដឹងថា ក្រុម PKCZ នេះបង្កើតឡើងដោយតារាចម្រៀង Hiro សមាជិកក្រុម EXILE មានសមាជិកចំនួន៣រូប ដូចជាតារាចម្រៀង Verbal, DJ Makidal និង DJ Daruma។ ហើយក្រុមនេះផងដែរ ក៏ធ្លាប់សហការចម្រៀងជាមួយនឹង តារាចម្រៀងលំដាប់អន្តរជាតិដូចជា Snoop Dogg Crystal Kay និងសិល្បករល្បីៗជាច្រើនរូបផ្សេងទៀតផងដែរ។

យ៉ាងណាមិញ យោងតាមប្រភពពី YG Entertainment បានឲ្យដឹងថា សម្រាប់Teaser បទ«CUT IT UP»នេះ ចេញនៅថ្ងៃទី៣ ខែមិថុនា វេលាម៉ោង១១យប់នៅកូរ៉េ ដោយឡែក សម្រាប់វីដេអូបទចម្រៀង MV ឯនេះវិញ និងទម្លាក់ជាផ្លូវការនៅថ្ងៃទី៤ ខែមិថុនា វេលាម៉ោង១១យប់ខាងមុខនេះហើយ៕

តារាចម្រៀងស្រី CL ត្រៀមចេញបទជាមួយ PKCZ
តារាចម្រៀងស្រី CL ត្រៀមចេញបទជាមួយ PKCZ
តារាចម្រៀងស្រី CL ត្រៀមចេញបទជាមួយ PKCZ
តារាចម្រៀងស្រី CL ត្រៀមចេញបទជាមួយ PKCZ
តារាចម្រៀងស្រី CL ត្រៀមចេញបទជាមួយ PKCZ
តារាចម្រៀងស្រី CL
តារាចម្រៀងស្រី CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]