កូរ៉េខាងត្បូង៖ តារាសម្ដែងកូរ៉េ ស្រីដ៏ល្បី គឺកញ្ញា Suzy ដែលត្រូវបានអ្នករាល់គ្នា ស្គាល់តាមរយៈ ខ្សែភាពយន្តល្បីៗ ជាច្រើន អមដោយរូបសម្ផស្ស ដ៏ស្រស់សោភាទៀតផង។ ជាពិសេស នាងតែងតែ មានស្ទាយ៍រៀបចំខ្លួន បែបទាន់សម័យ និងត្រូវចិត្តអ្នកគាំទ្រជានិច្ច។

ស្រាប់តែ កាលពីពេលថ្មីៗនេះ Suzyបានបង្ហាញ វត្តមានក្នុងកម្មវិធីមួយ ប៉ុន្តែនាងបានធ្វើឲ្យហ្វេនៗ មានការស្រងាកចិត្ត យ៉ាងខ្លាំង អំពីការជ្រើសរើស សម្លៀកបំពាក់របស់នាងលើកនេះ គឺមិនមាន ភាពទាក់ទាញ ដូចកាលពីមុន នោះទេ។

លើកនេះ តារាកូរ៉េស្រី វ័យក្មេងរូបនេះ បែរជាជ្រើសរើស ស្លៀកជាមួយ រ៉ូបខ្មៅមួយ ដែលមានការច្នៃម៉ូត ឡើងយ៉ាងចម្លែក ដែលខុសពីរាល់ដង ដែលនាង និយមការតុបតែងខ្លួន បែបឃ្យូតៗ ជាមួយនឹង សំពត់ខ្លីទៅវិញ។ 

លើសពីនេះ រ៉ូបនោះ មានម៉ូតប៉ោងនៅចង្កះ មើលទៅឃើញSuzy ដូចជារាងធាត់ ខុសប្លែក បូករួមនឹង ស្បែកជើងពណ៌ផ្កាឈូក ទៀតនោះគឺបណ្ដាលឲ្យ មួយឈុតនោះ គឺមិនស៊ីគ្នា ទាល់តែសោះ។ ស្របពេលនោះដែល ប្រិយមិត្តមួយចំនួន សម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង តែទោះបីជាយ៉ាងណា ក៏Suzy នៅតែស្រស់ស្អាតសម្រាប់ហ្វេនៗរបស់នាងជានិច្ច៕

Suzy
Suzy
Suzy
Suzy
Suzy
Suzy
Suzy
Suzy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]