កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះស្នេហារវាង តារាចម្រៀងស្រីចាស់វស្សា HyunA ជាមួយនឹងតារាចម្រៀងប្រុសចំណូលថ្មី Edawn អតីតសមាជិកក្រុម Pentagon គឺកាន់តែបើកចំហរយ៉ាងមានសេរីភាពពេញទី ក្រោយពីអ្នកទាំងពីរកាន់ដៃគ្នា ជម្នះរាល់ពាក្យរិះគន់ និងគំនិតអវិជ្ជមាននៅលើបណ្តាញទំនាក់ទំនងសង្គមទាំងអស់ រហូតទទួលបានការទទួលស្គាល់ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជន ចំពោះស្នេហារបស់អ្នកទាំងពីរផងដែរ។

យ៉ាងណាមិញ នៅថ្ងៃទី១ ខែមិថុនា បើកឆាកដើមខែថ្មីនេះផងដែរ តារាចម្រៀងស្រីវ័យ២៧ឆ្នាំរូបនេះ ក៏បានបង្ហោះនូវរូបថតយ៉ាងផ្អែមល្ហែមជាច្រើនសន្លឹក នៅលើគណនីអ៊ីនស្តារក្រាមរបស់ខ្លួន អបអរជប់លៀងក្នុងថ្ងៃខួបកំណើតរបស់សង្សារបណ្តូលចិត្ត ចូលវ័យ២៥ឆ្នាំ។

ជាការពិតណាស់ ក្នុងឱកាសអបអរថ្ងៃកំណើតEdawn នេះផងដែរ HyunA ក៏បានធ្វើឲ្យថ្ងៃកំណើតមួយនេះកាន់តែពិសេសជាងរាល់ឆ្នាំ ដោយអ្នកទាំងពីរបានប្រារព្ធធ្វើវាជាមួយគ្នា និងជាពិសេសនោះគឺ Edawn ថែមទាំងទទួលបាន ស្នាមថើប និងការឱបយ៉ាងកក់ក្តៅក្នុងរង្វង់ដៃមិត្តស្រីជាទីស្រលាញ់របស់ខ្លួនថែមទៀតផង ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ឃើញហើយមិនច្រណែនមិនបាន។

លើសពីនេះ បណ្តាអ្នកនិយមលេងអ៊ីនធឺណែតយ៉ាងច្រើន ក៏បានផ្ញើសារជូនពរថ្ងៃកំណើត ទៅកាន់Edawn ហើយក៏បានជូនពរឲ្យIdol ក្នុងដួងចិត្តរបស់ពួកគេទាំងពីរដួង ស្រលាញ់គ្នាជារៀងរាល់រហូតផងដែរ៕

ខួបកំណើត Edawn ចូលវ័យ២៥ឆ្នាំ
ខួបកំណើត Edawn ចូលវ័យ២៥ឆ្នាំ
HyunA ផ្តល់ស្នាមថើបក្នុងថ្ងៃកំណើតEdawn
HyunA ផ្តល់ស្នាមថើបក្នុងថ្ងៃកំណើតEdawn
HyunA ផ្តល់ស្នាមថើបក្នុងថ្ងៃកំណើតEdawn
HyunA ផ្តល់ស្នាមថើបក្នុងថ្ងៃកំណើតEdawn
HyunA និង Edawn
HyunA និង Edawn
HyunA និង Edawn
HyunA និង Edawn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]