គ្នា​យើង​ជា​ច្រើន​ធ្លាប់​ឆ្ងល់​ថា ខ្លះ​ញ៉ាំ​ច្រើន​បាន​កើត​ជំងឺ​ធាត់ វា​សម​ហេតុ​ផល​ ប៉ុន្តែ​ខ្លះ​ទៀត មិន​សូវ​ញ៉ាំ​សោះ​ក៏​ធាត់​ដែរ ចំណុច​នេះ​ដូច​មិន​សម​ហេតុ​ផល​សោះ។ ដោយ​សារ​បច្ចុប្បន្ន ជំងឺ​ធាត់​កើត​មិន​រើស​មុខ ទោះ​ក្មេង​ចាស់ ស្រី​ប្រុស សុទ្ធ​តែ​អាច​កើត​គ្រប់​ពេល ហេតុ​នេះ “Hello ពេទ្យ” នឹង​ប្រាប់​ពី​ប្រភេទ​ជំងឺ​ធាត់​ទាំង ៦ ដែល​កំពុង​វាយ​ប្រហារ​រាង​កាយ​យើង។

១- ម៉េច​ទើប​អាច​ចាត់​ទុក​មាន​ជំងឺ​ធាត់?

ធាត់ ត្រូវ​បាន​កំណត់​ជា​ស្ថានភាព​មួយ​ដែល​មាន​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ច្រើន​លើស​កម្រិត ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​លើ​សុខភាព ពិសេស​ជំងឺ​កាច​សាហាវ​ជាច្រើន និង​ចូល​ញាំញី​រាង​កាយ​យើង​ភ្លាម ដូច​ជា លើស​ឈាម ទឹក​នោម​ផ្អែម និង​មហារីក​ជាដើម។មាន​វិធី​ជា​ច្រើន​ដើម្បី​កំណត់​ជាលិកា​ខ្លាញ់ (Adipose) ​ដែល​លើស ប៉ុន្តែ​វិធី​សាមញ្ញ​បំផុត គឺ​រង្វាស់​សុខភាព សន្ទស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ ហៅ​ថា BMI។ បើ​យើង​មាន​ BMI ចន្លោះ​ពី ២៥-២៩,៩ មាន​ន័យ​ថា​យើង​លើស​ទម្ងន់​ហើយ។

២- កត្តា​ទាក់ទង​និង​ជំងឺ​ធាត់

មាន​កត្តា​ជាច្រើន​ជះឥទ្ធិពល​​បង្ក​ឲ្យ​យើង​កើត​ជំងឺ​ធាត់​ដូច​ជា៖
– ហ្សែន៖ ធាត់ ជាប់​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ជាមួយ​សមាសធាតុ​ហ្សែន បើ​ប៉ាម៉ាក់ មាន​ជំងឺ​ធាត់ យើង​ទំនង​ជា​ប្រឈម​ខ្ពស់​កើត​ជំងឺ​នេះ។
– របប​អាហារ​មិន​ល្អ៖ ញ៉ាំ Fast Food ច្រើន​ពេក ផឹក​ស្រា ឬ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​ពេក ញ៉ាំ​អាហារ​ក្រៅ​ច្រើន​ពេក​ គួរ​រៀបចំ​ចម្អិន​អាហារ​ដោយ​ខ្លួនឯង ដើម្បី​អាច​គ្រប់គ្រង​ជាតិ​ស្ករ​បាន។
– មិន​បញ្ចេញ​សកម្មភាព​រាងកាយ៖ គ្នា​យើង​ភាគច្រើន មាន​ការងារ​អង្គុយ​នៅ​នឹង​មុខ​កុំព្យូទ័រ​ពេញ ១ថ្ងៃ ហេតុ​នេះ​ហើយ​ពេលវេលា​អាច​បញ្ចេញ​សកម្មភាព​មាន​តិច​តួច​បំផុត ហើយ​បើ​យើង​មិន​ធ្វើ​ចលនា​គ្រប់គ្រាន់​ទេ​ ថាមពល​បាន​ទទួល​អាហារ​យើង​ញ៉ាំ នឹង​ស្តុក​ក្នុង​រាងកាយ​ប្រែ​ក្លាយ​ជា​ទម្រង់​ខ្លាញ់​សុទ្ធ​សាធ។
– បញ្ហា​ផ្លូវ​អារម្មណ៍៖ ភាព​តានតឹង​ ថប់​អារម្មណ៍ ​បាក់​ទឹកចិត្ត ឬ​ការ​ឈឺចាប់​រ៉ាំរ៉ៃ អាច​បង្ក​ឲ្យ​មាន​ការ​ញ៉ាំ​អាហារ​លើស​កម្រិត ដោយ​សារ​អំឡុង​ពេល​ញ៉ាំ​អាហារ គ្នា​យើង​ភាគ​ច្រើន មាន​អារម្មណ៍ ទទួល​បាន​ក្ដី​សង្ឃឹម និង​ភាព​រីករាយ​ជាង​មុន។
– កត្តា​វេជ្ជសាស្ត្រ៖ ស្ថានភាព​សុខភាព​មួយ​ចំនួន ដូចជា ជំងឺ Cushing’s syndrome (មុខ​មូល​ដូច​ព្រះចន្ទ) ឬ​ជំងឺ​​ខ្សោយ​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត (Typothyroidism ) និង​ការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹកចិត្ត​ ឬ​ថ្នាំ​ប្រឆាំង​ការ​រលាក (Corticosteroid) សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​ឡើង​ទម្ងន់។

៣- ជំងឺ​ធាត់​ទាំង ៦ ប្រភេទ

មាន​មូលហេតុ​ខុសៗ​គ្នា​ជា​ច្រើន នាំ​ឲ្យ​យើង​កើត​ជំងឺ​ធាត់ ខណៈ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​រក​ឃើញ​អត្តសញ្ញាណ​ជំងឺ​ធាត់​សរុប​ដល់​ទៅ ៦ប្រភេទ ដែល​ប្រភេទ​នីមួយៗ​មាន​មូលហេតុ​ជាក់លាក់ គឺ​ផល​ប៉ះពាល់ និង​ការ​ព្យាបាល។
– ជំងឺ​ធាត់​ដោយ​មិន​បញ្ចេញ​សកម្មភាព​រាងកាយ៖ ធាត់​ប្រភេទ​នេះ ទាក់ទង​ខ្លាំង​ទៅ​នឹង​កង្វះ​សកម្មភាព​រាងកាយ ព្រោះ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ធ្លាប់​មាន​កម្លាំង​រឹងមាំ​ពីមុន​មក បែរ​ជា​ទទួល​បាន​ជាតិ​ខ្លាញ់​យ៉ាង​ឆាប់​រហ័ស និង​ធ្វើ​ឲ្យ​សុខភាព​មិន​ល្អ។
– ធាត់​ដោយ​សារ​អាហារ៖ បើ​យើង​ចូល​ចិត្តញ៉ាំ​អាហារ​មិន​ល្អ ដូចជា Fast Food អាហារ​វេច​ខ្ចប់​ជាដើម​នោះ ងាយ​នឹង​មាន​ហានិភ័យ​ខ្ពស់ កើត​ជំងឺ​ធាត់​នេះ​មិន​ខាន។
– ធាត់​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត៖ ជំងឺ​ធាត់​ប្រភេទ​នេះ មាន​ទំនាក់​ទំនង​ទៅ​នឹង​កម្រិត​ភាព​តានតឹង ឬ​បាក់​ទឹកចិត្ត យើង​កំពុង​កើត​មាន។ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​ គ្នា​យើង​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ។
– ធាត់​ដោយ​ជាតិ​ម្សៅ​ប្រូតេអ៊ីន៖ ជំងឺ​ធាត់​ប្រភេទ​នេះ ជា​ធម្មតា​កើត​មាន​លើ​ស្រីៗ​អំឡុង​​ពេល​​ផ្លាស់​ប្ដូរ​អ័រម៉ូន​រដូវ ដូចជា ពេល​ឈាន​ចូល​ពេញវ័យ នមាន​ផ្ទៃពោះ និង​ដល់​អាយុ​អស់​រដូវ​ជាដើម។
– ធាត់​ដោយសារ​សរសៃ​ឈាម​ខ្មៅ៖ ចរន្ត​ឈាម​ជា​មូលហេតុ​មួយ​បណ្ដាល​ឲ្យ​ធាត់​ដូច​គ្នា។ វា​ជា​ហ្សែន​ធម្មជាតិ មិនមែន​ជា​ទម្លាប់​នោះ​ទេ។ ជា​ធម្មតា​កើត​មាន​ចំពោះ​ស្រី​គ្នា​យើង​ពេល​កំពុង​មាន​ផ្ទៃពោះ។
– ធាត់​ដោយ​បំពង់​អាក់ទែ​ឡើង​ក្រាស់ (Atherogenic)៖ គឺ​ជា​ស្ថានភាព​ដ៏​គ្រោះថ្នាក់​មួយ​ទាក់ទង​ទៅ​នឹង​ការ​ផឹក​ស្រវឹង អាច​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេង​ទៀត និង​នាំ​ឲ្យ​មាន​បញ្ហា​ផ្លូវ​ដង្ហើម។

ជំងឺ​ធាត់​ប្រភេទ​នេះ មាន​គ្រោះថ្នាក់​ណាស់ ព្រោះ​វា​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន​លើ​រាងកាយ។ យើង​ម្នាក់ៗ គួរ​តែ​កែប្រែ​មក​រក​ទម្លាប់​រស់នៅ​មាន​សុខភាព​ល្អ និង​ ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ដំបូន្មាន និង​ការ​ព្យាបាល​ត្រឹមត្រូវ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]