ភ្នំពេញ៖ បើបីជាតារាចម្រៀងស្រី ដ៏មានប្រជាប្រិយភាពអ្នកនាង សុគន្ធ និសា បានរៀបការរួច និងមានអាយុច្រើនបន្ដិចក៏ពិតមែនតែតារាចម្រៀងស្រីរូបនេះទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តច្រើនដូចមុនដដែល ទៅលើអាជីពចម្រៀងរបស់ ខ្លួន។

ជាមួយគ្នានេះតារាចម្រៀងស្រីសាច់ចាំ ជើងខ្លាំងក្នុងផលិតកម្ម រស្មីហង្សមាសអ្នកនាង សុគន្ធ និសា មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ទៅលើការបកស្រាយ​បទចម្រៀង និងមុខជំនាញរបស់ខ្លួន នោះទេ សូម្បីតែរូបសម្រស់ របស់នាង ទទួលបានការគាំទ្រខ្លាំងផងដែរ។

ជាក់ស្ដែង នៅមុននេះបន្ដិច បើតាមការបង្ហោះរូបភាពជាច្រើន នៅលើគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួន ធ្វើបណ្ដាអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងម៉ូតសម្លៀកបំពាក់ ព្រមទាំងការតុបតែង របស់នាង ក្នុងប្រគំតន្រ្តីមួយរបស់ទូរទស្សន៍ហង្យមាស ។

ក្នុងនោះផងដែរ គេសង្កេតឃើញមានសិល្បករ សិល្បការិនី ជាច្រើនដួងទៀតបានចូលរួម ព្រមទាំងបានធ្វើការតុបតែងខ្លួន យ៉ាងស្រស់សោភាគ្រប់ៗគ្នាតែម្ដង។

តែអ្វីដែលធ្វើឲ្យប្រិយមិត្ត មានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ អ្នកនាង សុគន្ធ និសា បានលេងស្ទាយ៍តុបតែងយ៉ាងប្លែក មើលទៅពិតជាស្រស់ស្អាតមិនចាញ់ក្មេងៗនោះទេ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា៖  

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា