រាជធានីភ្នំពេញ ៖ បុរសម្នាក់​អះ​អា​ង​ថា​​​​ជា​​មន្ត្រី​នគរបាល​ព្រហ្ម​ទណ្ឌ​​​ក្រសួង​មហា​ ផ្ទៃ​ អត់​មាន​អត្ត​សញ្ញាណ​​​សម្គាល់​​ បាន​ដក​កាំ​ភ្លើង​​​​​ខ្លី​ម៉ាក​​ឡុក​ភ្ជង់​​​ និង​វាយ​​ទៅលើ​បុគ្គ​លិក​​​ស្ថានីយ​​ប្រេង​ឥ​ន្ធនៈ​​​ស៊ូ​គី​ម៉ិច​​​​​ ចំណុច​ច្រមុះ​ជ្រូក​​ក្បាល​ថ្នល់​​ម្នាក់​ ​ដោយ​សារ​​តែ​ខឹង​​អត់​ជួយ​​រុញ​​រថយន្ត​​​ដែល​​បញ្ចេះ​​អត់​ឆេះ​ ត្រូវ​​កម្លាំង​កង​​រាជ​អាវុ​ធ​ហត្ថ​​​​ខណ្ឌ​ចំការ​មន​​​ឃាត់​ខ្លួន​​​ ភ្លាមៗ​​​​​​។ ហេតុ​​​​​ការណ៍​នេះ​កើត​​ឡើង​​កាល​ពី​​វេលា​​ម៉ោង​​១២​និង​​៣០​នាទី​​​រំលង​ អធ្រាត្រ​​​ឈាន​​ចូល​ថ្ងៃទី​​២១​ មីនា​​ នៅ​ស្ថានីយ​​ប្រេង​ឥន្ធនៈ​​​​ស៊ូគីម៉ិចត្រង់​​​ច្រមុះ​ជ្រូក​​ក្បាល​ថ្នល់ ​​មហា​វិថី​​ព្រះ​មុនី​វង្ស​​កែង​​២៧១​ ក្នុង​សង្កាត់​​ក្បាល​ថ្នល់​ ខណ្ឌ​ចំការ​មន​ ។

បើ​តាម​សម្តី​របស់​ឈ្មោះ​​​ កង​ នាង​​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​សន្តិ​សុខ​​​យាម​នៅ​​ស្តារ​ម៉ាត​​​ស្មាយ​ ស្ថិត​​ក្នុ​ងស្ថានីយ​​ប្រេង​ស៊ូ​គីម៉ិច​​ច្រមុះជ្រូក​​ក្បាល​​ថ្នល់​​​ បាន​​ឱ្យ​ដឹង​ថា​ មុន​ពេល​កើ​តហេតុ​​​មាន​រថយន្ត​​​​ហ្វដ​មួយ​បាំងកន្លះ​ ពណ៌​ស បើក​បរ​ដោយ​​បុរស​ម្នាក់​​បានចត​មុខ​ស្តា​រ​ម៉ាត​​​​ស្មាយ​ ហើយ​ដើរ​​ចូល​ទៅ​ក្នុង​​​កម៉ាតមួយ​សន្ទុះ​​មិន​ដឹង​ទិញ​របស់​អ្វី​​ខ្លះ​ទេ​ ​ខណៈនោះ​ ឈ្មោះ​ កែវ​ ស៊ីណារ៉ា​ ភេទ​ប្រុស​ អាយុ​២៧ឆ្នាំ​ ​​ជា​បុគ្គលិក​​​ស្ថានីយ​​​​ប្រេង​ឥន្ធនៈ​​​​ស៊ូ​គីម៉ិច​​ ពេល​ស្ងាត់​​ភ្ងៀវ​​​បាន​ដើរ​​​ទៅឈរ​​និយាយ​​លេង​ជាមួយ​​ខ្លួន​ជា​សន្តិសុខ​ ​នៅ​មុខ​​ស្តារ​ម៉ាត​​​នោះ​។ និយាយ​បណ្តើរ​រាប់​លុយ​​​បណ្តើ​រ​​។ ប្រភព​ដដែល​បន្ត​ទៀត​ថា​ ​បន្ទាប់​​មក​ស្រាប់​តែ​​​បុរស​ម្ចាស់​រថយន្ត​​​ហ្វដ​បាន​ចេញ​​ពី​ក្នុង​ ស្តារ​ម៉ាត​​ទៅ​បញ្ឆេះ​​រថយន្ត​​ តែ​មិនឆេះ​​ សន្តិ​សុខ​​ក៏​ទៅ​សួរ​នាំ​​ ហើយ​បុរស​​នោះ​បាន​​ខ្ចីទូរស័ព្ទ​​​ខ្លួន​​​ចុច​មិន​ដឹង​​និយាយ​​ទៅ​អ្នក​ ណាទេ​ ។ ​​ពេល​នោះ​​ខ្លួន​ជា​​សន្តិ​សុខ​​​បាន​សួរ​ថា​ រថយន្ត​របស់​លោក​រុញ​ឆេះ​ឬ​អត់​​​ រួច​សន្តិ​សុខ​​​បាន​ទៅ​​បបួល​​បុគ្គលិក​​ចាក់សាំង​ឈ្មោះ  កែ​វ​ ស៊ី​ណារ៉ា​ ឱ្យ​ទៅ​ជួយ​រុញ​​​ប៉ុន្តែ​​បុគ្គ​លិក​​ចាក់​សាំង​​នោះ​ប្រាប់​​ថា​២​នាក់​​​ រុញ​អត់​​ឆេះ​​ទេ​ ម្យ៉ាង​​​ទៀត​រូប​គេ​ឈឺ​​​​ភ្នែក​​​ មិន​អាច​រុញ​​បាន​ទេ​ ឱ្យ​គាត់​​ជួល​​អ្នក​រត់​​ម៉ូតូ​ឌុប​​ជួយ​រុញ​​ទៅ​​ ។

សន្តិ​សុខ​​​ក៏​​ជួយ​រុញ​​​រថយន្ត​​​​​នោះ​តែ​ម្នាក់​ ​ឯង​ ដោយ​ម្ចាស់​​រថយន្ត​​ជួយ​​ដោល​ជើង​​ផង​ដែរ​ ប៉ុន្តែ​​​រថយន្ត​នៅ​មិន​ឆេះ​​​។ ​ម្ចាស់រថយន្ត​​​ដែល​មាន​​ក្លិន​​ស្រា​ផង​នោះ​ ខឹង​មួ​ម៉ៅ​​​​ដើរ​សំដៅ​​ទៅ​​បុគ្គលិក​​ចាក់​សាំង​​ដក​កាំ​ភ្លើង​ភ្ជង់​​ ហើយ​យារ​ដៃ​​ប្រុង​វាយ​​តែ​បុគ្គលិក​​ខាងលើរង​ជាប់​ក៏​បង្ក​​ឱ្យ​​មាន​ការ​ ភ្ញាក់​ផ្អើល​ឆោឡោ និង​រាយ​ការណ៍​​ប្រាប់​សមត្ថ​​កិច្ច​តែ​ម្តង៕

Bopha

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]