ភ្នំពេញ៖ ស៊ឹម ស្រីនិច ដែលមហាជនរាល់គ្នា ស្គាល់តាមរយៈ ការសម្ដែង ខ្សែភាពយន្តភាគ តាមកញ្ចក់ ទូរទស្សន៍នានា និងការថតស្ប៉ត ពាណិជ្ជកម្មផងដែរ។ មួយវិញទៀត ទោះបីជា នាងទើបប្រឡូក ក្នុងវិស័យសិល្បៈ បែបណាក្ដី តែគេឃើញថា តារាវ័យក្មេង ម្នាក់នេះទទួលបាន ភាពជោគជ័យយ៉ាងខ្លាំំង។

លើសពីនេះ បើនិយាយពីសម្រស់របស់ ស្រីនិច​ វិញគឺមាន ភាពស្រស់ស្អាត និិងស្ទាយ៍តុបតែងខ្លួន ត្រូវចិត្ត អ្នកគាំទ្រ យ៉ាងខ្លាំង។ ជាពិសេស ស៊ឹម ស្រីនិច​ មានសមត្ថភាពសម្ដែង​ និងការលេងខ្លួន តម្រូវបានគ្រប់ស្ថានភាព មិនថា​បែបស៊ិចស៊ី ឬក៏សុភាពនោះទេ គឺមានភាពសាកសមយ៉ាងខ្លាំង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ លើគណនីហ្វេសប៊ុករបស់​ ស៊ឹម ស្រីនិច ផ្ទាល់ បានបង្ហោះរូបភាព ប៉ុន្មានសន្លឺក ឆាបយកដួងចិត្ត ទស្សនិកជនមិន តិចនាក់នោះទេ។ ដោយឡែក តាមរយៈរូបភាពទាំងនោះ​ នាង​បានតុបតែងខ្លួន បែបធម្មតាៗ តែមានភាពទាក់ទាញខ្លាំង ដោយទម្រង់មុខ ស្រស់សោភាពីធម្មជាតិ និងការផាត់មុខបែបស្រាលៗទៀតនោះ បានបណ្ដាលឲ្យ ហ្វេនៗឃើញហើយ មានការចុចLike និងបញ្ចេញមតិ សរសើរពីសម្រស់​ របស់តារាសម្ដែង នេះគ្រប់ៗគ្នាតែម្ដង៕

រូបថតពី៖ Bong Beemedia Leng Noreak Mongkul

តារាសម្ដែង ស៊ឹម ស្រីនិច
តារាសម្ដែង ស៊ឹម ស្រីនិច
តារាសម្ដែង ស៊ឹម ស្រីនិច
តារាសម្ដែង ស៊ឹម ស្រីនិច
តារាសម្ដែង ស៊ឹម ស្រីនិច
តារាសម្ដែង ស៊ឹម ស្រីនិច
តារាសម្ដែង ស៊ឹម ស្រីនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម ស្រីនិច