ជប៉ុន៖ ជាការពិតណាស់ អាកាសធាតុក្តៅខ្លាំង ពិសេសគឺនៅក្នុងរដូវក្តៅតែម្តង គឺជាបញ្ហាយ៉ាងធំចំបងបំផុត ដែលគ្រប់គ្នាតែងតែរអ៊ូរទាំនៅរាល់ពេលចេញទៅក្រៅម្តងៗ ព្រោះថាបើទោះបីជាខំប្រឹងស្លៀកពាក់ ឬបិទបាំងយ៉ាងណា ក៏នៅតែមិនអាចទប់ឈ្នះនឹងស្ថានភាពក្តៅស្អុះស្អាប់នេះបានឡើយ។

ឆត្រពិសេស Fanbrella

យ៉ាងណាមិញ ជារឿងដ៏ល្អមួយ ដែលថ្មីៗនេះក្រុមហ៊ុនជប៉ុនមួយឈ្មោះ Thanko បាននាំយកនូវឆត្រអនាគត ដែលមានលក្ខណៈយ៉ាងពិសេសម្យ៉ាង អាចជួយយើងការពារបានពីបញ្ហាកម្ដៅខាងក្រៅ និងផ្តល់ឲ្យយើងនូវអារម្មណ៍ថា ផាកសុកភាព មានខ្យល់ត្រជាក់ស្រួល ស្រស់ស្រាយតែម្តង។ ឆត្រនេះដែរត្រូវបានគេឲ្យឈ្មោះថា Fanbrella

ឆត្រពិសេស Fanbrella

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ឆត្រកូនកាត់នេះ មានលក្ខណៈពិសេសខុសប្លែកពីឆត្រធម្មតា ព្រោះវាត្រូវបានផលិតឡើង ដោយមានបំពាក់នូវកូនកង្ហាតូច (នៅពីលើ ផ្នែកខាងក្នុង) ដែលអាចជះខ្យល់ចុះមកក្រោមបានល្ហើយស្រួល ហើយប្រសិនណាបើអ្នកគិតថា វានៅមិនទាន់គ្រប់គ្រាន់នោះ អ្នកក៏អាចចុចប៊ូតុងបាញ់ទឹក (ចេញលក្ខណៈជាស្រ្ពាយ៍ ឬចំហាយទឹក) បានផងដែរ ដើម្បីបង្កើនភាពត្រជាក់ស្រួលថែមមួយកម្រិតទៀត។ ប៉ុន្តែវាក៏តម្រូវឲ្យអ្នកដាក់ដបទឹកសុទ្ធប្លាស្ទិច (មានទឹក) នៅដៃឆត្រ ទើបអាចចុចបាញ់ចេញទឹកបាន។

ឆត្រពិសេស Fanbrella

មុខងារទាំងពីរនេះ គឺពិតជាជួយសម្រួលបានច្រើនមែនទែន នៅរាល់ពេលដែលអ្នកចេញក្រៅ ដែលមានអាកាសធាតុក្តៅខ្លាំង។

គួរឲ្យដឹងផងដែរថា ឆត្រពិសេសនេះ មានលក់តែនៅអនឡាញរបស់ក្រុមហ៊ុន Thanko តែប៉ុណ្ណោះ ដែលត្រូវបានគេដឹងថា វាមានតម្លៃខ្ទង់ ៥ ៩៨០យ៉េន (ឬប្រហែលជាង ៥៥ដុល្លារអាមេរិក) ដែលតម្លៃនេះបូករួមបញ្ចូលទាំងថ្លៃពន្ធផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖   

ឆត្រពិសេស Fanbrella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]