អាមេរិក៖ ករណីរំលោភផ្លូវភេទដ៏ល្បីកក្រើក នៅក្នុងទីក្រុងឡាសវេហ្គាស កំពុងតែធ្វើឱ្យមហាជនមានភាពក្តៅក្រហាយយ៉ាងខ្លាំង បន្ទាប់ពីឪពុកម្នាក់បានរំលោភ និងធ្វើបាបកូនរបស់ខ្លួនយ៉ាងគ្មានប្រណី។

យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះបុរសដែលជាឪពុកតិរច្ឆានត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៣៤១ឆ្នាំ ពីបទរំលោភផ្លូវភេទយ៉ាងព្រៃផ្សៃលើកូនរបស់ខ្លួន។ 

ជនជាប់ចោទមានឈ្មោះ Christopher Sena អាយុ ៥២ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានរំលោភបំពានផ្លូវភេទលើកុមារជាច្រើន រួមទាំងកូនរបស់ខ្លួនថែមទៀតអស់រយៈពេលជាង១០ឆ្នាំមកហើយ។

ជនជាប់ចោទ Christopher Sena

លើសពីនេះទៅទៀត ជនជាប់ចោទ Christopher ត្រូវបានរកឃើញថា រូបគេបានបង្ខំកូនឱ្យរួមភេទជាមួយខ្លួន ប្រពន្ធ ប្រពន្ធមុន និងឆ្កែថែមទៀតផង ដែលទង្វើបែបនេះពិតជាមិនស័ក្តិសមរស់នៅលើផែនដីនេះទាល់តែសោះ។

ក្នុងអំឡុងពេលកាត់ទោស ចៅក្រមបានសន្យាថា នឹងធានាឱ្យជនបង្ក Christopher ជាប់ពន្ធនាគាររហូតដល់ស្លាប់ ដោយមិនមានសិទ្ធិក្នុងការដោះលែងរហូតដល់ឆ្នាំ២៣៥៦

បន្ថែមពីនេះទៀត ជនជាប់ចោទក៏ត្រូវបានរកឃើញថា បានរំលោភក្មេងៗជាច្រើនក្រោមអាយុ ១៤ឆ្នាំ និងបានប្រើប្រាស់ពួកគេដើម្បីថតរឿងអាសអាភាសផងដែរ។

ក្នុងពេលកាត់ទោស ចៅក្រមបានហៅជនជាប់ចោទ Christopher ថាជាមនុស្សអាត្មានិយមនិងរោគចិត្តបំផុតលើលោក។

ផ្ទះរបស់ជនជាប់ចោទ Christopher Sena
ជនជាប់ចោទ Christopher Sena, ប្រពន្ធ,និងប្រពន្ធមុន

ជនរងគ្រោះម្នាក់ ដែលពេលនេះរូបគេពេញវ័យហើយក៏បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យបានប្រាប់ចៅក្រមថា៖

«ខ្ញុំគ្រាន់តែជាឧបករណ៍សម្រាប់គេធ្វើរឿងដ៏អាក្រក់ ថោកទាបបំផុត ព្រោះតែគ្មានអ្នកណាម្នាក់ប្រាប់គេពីទង្វើដ៏អាក្រក់នេះ។ ជីវិតរបស់ខ្ញុំនឹងល្អប្រសើរជាងនេះច្រើនប្រសិនបើគ្មានគេ» ។

ដោយឡែក ចៅក្រម James Seetin បាននិយាយនៅក្នុងតុលាការថា៖

«នេះពិតជាទង្វើដែលមិនស័ក្តសមសម្រាប់ធ្វើចំពោះក្មេង ឬក៏នរណាម្នាក់ជាដាច់ខាត។ នេះគឺជាអ្វីដែលលោកធ្វើ ហើយនេះគឺជាអ្វីដែលលោកទទួលបាន» ។

យ៉ាងណាមិញ ប្រពន្ធជនបង្កគឺនាង Deborah Sena និងប្រពន្ធមុនគឺនាង Terrie Sena ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១០ឆ្នាំពីបទចូលរួមសកម្មភាពរំលោភក្មេងៗនិងកូនខ្លួនឯង។

ដូច្នេះយើងសង្ឃឹមថាជនរងគ្រោះ រួមទាំងកូនរបស់ជនបង្កអាចនឹងជាសះស្បើយពីរឿងដ៏សែនអាក្រក់ទាំងនេះ និងអាចបន្តរស់នៅទៀត៕ 

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

ជនជាប់ចោទChristopher Sena, ប្រពន្ធDeborah Sena, និងប្រពន្ធមុនTerrie Sena
ជនជាប់ចោទ Christopher Sena
នាង Deborah Sena និងនាង Terrie Sena

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]