ភ្នំពេញ៖នៅមុននេះបន្ដិច នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងប្រុស មិនចេះចាស់ លោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងនៅក្នុងផលិតកម្ម រស្មីហង្សមាសនោះ បានបង្ហាញពីជាច្រើនអមជាមួយរូបថតឪពុករបស់ខ្លួន ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនព្រួយបារម្ភខ្លាំង។

ទោះជាយ៉ាងណាក្តី ផ្អែកទៅលើសារទាំងនេះ បានបង្ហាញឲ្យមហាជនដឹងថា នៅពេលនេះឪពុករបស់ ណុប បាយ៉ារិទ្ធ កំពុងតែធ្លាក់ខ្លួនឈឺសម្រាកនៅមន្ទីរពេទ្យ ដោយមានជំងឺ គ្រុនឈាមដែលទាំងនេះ គឺជាការឆ្លើយប្រាប់របស់លោក ណុប បាយ៉ារិទ្ធ ទៅកាន់អ្នកគាំទ្ររបស់ខ្លួន។ ម៉្យាងវិញទៀត ក្រោយពីឃើញបែបនេះ មហាជន ក៏ដូចជាអ្នកគាំទ្រ បានជូនពរឲ្យឪពុករបស់ខ្លួន ឆាប់ជាពីជំងឺនេះផងដែរ៕

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ឪពុករបស់ ណុប បាយ៉ារិទ្ធ
សំណេររបស់ ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ