មិន​មែន​បង្អាប់​ទេ ប្រុសៗ​គឺ​អ៊ីចឹង ភាគ​ច្រើន​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ បាន​ស្រីៗ​អត់​ចង់​នៅ​ក្បែរ ហើយ​ចាប់​ផ្តើម​ឆ្ងល់​ខ្លួន​ឯង ខុស​ខាត​អី​បាន​ស្រីៗ​អត់​ចូល​ចិត្ត។ ឈប់​ឆ្ងល់​ទៀត ចាំ “Hello គ្រូពេទ្យ” ប្រាប់​មូលហេតុ​ខ្លះ​ឲ្យ​ដឹង ពេល​ខ្លះ​ប្រុសៗ​អាច​មើល​រំលង​កំហុស និង​ទម្លាប់​អាក្រក់​ទាំង​នេះ បាន​ស្រីៗ​មិន​ចូល​ចិត្ត។

១- មិន​ប្រើ​ក្រែម​លាប​មុន​ឲ្យ​មាន​សំណើម

ប្រុសៗ​ភាគ​ច្រើន​គិត​ថា ខ្លួន​គ្មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ដើរ​ទិញ​ក្រែម​មក​លាប​ទេ តែ​ទោះ​រវល់​យ៉ាងណា ត្រូវ​ចាំ​ថា​ភាព​ចាស់​នៅ​លើ​ផ្ទៃមុខ​ស្បែក​ធ្លាក់​យារ ធ្វើ​ឲ្យ​បាត់​បង់​ភាព​ទាក់ទាញ​ពី​ស្រីៗ​បាន។ ហេតុនេះ សាកសួរ​ដៃ​គូរ ឬ​មិត្តភក្ដិ តើ​មាន​ក្រែម​រក្សា​សំណើម​លើ​ផ្ទៃមុខ​បែប​ណា​សក្ដិសម​សម្រាប់​យើង។

២- ទុក​ពុក​ចង្កា​វែងៗ

ទុក​ពុក​ចង្កា​វែងៗ​រឹតតែ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ភាព​ទាក់ទាញ​មួយ​កម្រិត​ទៀត។ អាច​ទៅ​ហាង​កាត់​សក់​ណា​យើង​ចូល​ចិត្ត ដើម្បី​តុបតែង​ពុក​មាត់ ពុកចង្កា​តាម​បំណង​ប្រាថ្នា។ ត្រូវ​ចាំ​ថា គួរ​ប្រើ​សាប៊ូ​ ឬ​ប្រេង​លាប​ទៅ​លើ​ពុកចង្កា​ផ្ទៃមុខ​ និង​សក់​ផង។

៣- ប្រើ​ទឹក​អប់​ហួស​ប្រមាណ

រាល់​ពេល​ស្លៀកពាក់​ចេញ​ទៅ​ក្រៅ​ធ្វើការ ឬ​ណាត់​ជួប និង​ចូល​រួម​ព្រឹត្តិការណ៍​អ្វីមួយ ប្រុសៗ​មិន​គួរ​បាញ់​ទឹកអប់​ច្រើន​ពេក រហូត​ជះ​ក្លិន​ខ្លាំង​ឈួល​ដល់​ខ្លួន​នោះ​ទេ ព្រោះ​អាច​ប៉ះ​ពាល់​អារម្មណ៍​អ្នក​ដទៃ ស្រីៗ​ភាគ​ច្រើន មិន​ចូល​ចិត្ត​ក្លិន​ឈួល​របស់​ទឹក​អប់​ទេ។ បាញ់​ទឹកអប់​បន្តិច​បន្តួច​នៅ​លើ​កដៃ​ ផ្នែក​ខាងក្រោយ​កញ្ចឹង​ក​ ឬ​ស្លឹក​ត្រចៀក​បាន​ហើយ​ ពេលនោះ​កម្ដៅ​រាងកាយ នឹង​អប់​ក្លិន​ឲ្យ​ក្រអូប​ជាប់​ខ្លួន​ពេញ​មួយ​ថ្ងៃ​បាន។

៤- មិន​កាត់​ក្រចក​ឲ្យ​បាន​ស្អាត

រឿង​នេះ ប្រុសៗ​ភាគ​ច្រើន​មើល​រំលង មិន​សូវ​យក​ចិត្ត​ទុក​ដាក់​សម្អាត​ក្រចក។ បើ​ដៃ​យើង​ស្អាត​ហើយ តែ​ក្រចក​ដៃ​មិន​ស្អាត បណ្តាល​ឲ្យ​ស្រី​មាន​អារម្មណ៍​មិនល្អ​ ពេល​នៅ​ក្បែរ​យើង។ ហេតុនេះ គួរ​ចំណាយ​ពេល​បន្តិច ទៅ​រក​ជាង​ធ្វើ​ក្រចក ឬ​កាត់​ដោយ​ខ្លួន​ឯង ឲ្យ​បាន​ស្អាត​ជា​ប្រចាំ។

៥- រោម​ច្រមុះ​រោម​ចិញ្ចើម​វែងៗ​ពេក

គួរ​កាត់​រោម​ច្រមុះ​ចេញ យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ក្រៅ​ពី​នេះ​លាប​ក្រមួន​លើ​រោម​ចិញ្ចើម​ពេល​ទៅ​កាត់សក់។ រោមចិញ្ចើម​ក្រាស់​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ពិសេស​ខ្លាំង​មែន ប៉ុន្តែ​បើ​វា​ដុះ​ច្រើន​លើ​ត្របក​ភ្នែក​ទាំង​មូល នឹង​ធ្វើ​ឲ្យ​មើល​ទៅ ដូច​ជា​រញ៉ាំរញ៉ូវ​គ្រប់​ពេល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]