ភ្នំពេញ៖ សម្រាប់អ្នកនិយមតាមដានការផ្សាយរឿងភាគហុងកុងរបស់ PNN នាពេលកន្លងមក ហើយបន្តទស្សនារឿងភាគ «ទីក្រុងស្តេចល្បែង» ទើបចាក់បញ្ចាំងនាពេលថ្មីៗនេះ ប្រហែលគ្មានអ្នកណានឹកភ្នកសម្គាល់ពីជំនួបដ៏កម្ររបស់តួសម្តែងល្បីៗរបស់TVBឡើយ។ 

មូលហេតុព្រោះអំឡុងពេលច្រើនឆ្នាំកន្លងមកនេះតារាប្រចាំប៉ុស្ត៍ទូរទស្សន៍ TVB តែងឆ្លាស់វេនគ្នាតាមលេខរៀង បង្ហាញសមត្ថភាពសម្តែងរឿងភាគជាបន្តបន្ទាប់ពុំដែលអាក់ខាន ហើយទាក់ទាញចំណាប់អារម្មណ៍ពីអ្នកទស្សនាតាមរយៈទេពកោសល្យសម្ដែងបានគ្រប់តួអង្គដែលអ្នកដឹកនាំរឿងតម្រូវឱ្យ។ តែចំពោះរឿង «ទីក្រុងស្តេចល្បែង» គឺជាករណីពិសេស ព្រោះតួអង្គសម្តែងសំខាន់ៗសុទ្ធជាតារាឯករាជ្យ មានបទពិសោធន៍សម្តែងយូរឆ្នាំ ផ្តើមពី ២០ រហូតជាង ៦០ ឆ្នាំ ហើយក៏ធ្លាប់ជាតារាប្រចាំនៅ TVB ពីមុនមកដែរ។

កញ្ញា សៀវតុង (Charmaine Sheh)៖ បើគិតរហូតមកដល់បច្ចុប្បន្ននេះកញ្ញា សៀវតុង ដែលមានឈ្មោះពិត Charmaine Sheh បានចូលប្រលូកក្នុងវិស័យសិល្បៈប្រមាណជាង ២០ ឆ្នាំហើយ។ ត្បិតពេលនេះនាងមានវ័យប្រមាណ ៤៤ ឆ្នាំទៅហើយក្តី តែអ្នកសម្ដែងរូបនេះនៅតែអាចរក្សាជំហរធ្វើជាតារាដ៏មានប្រជាប្រិយភាពរបស់ហុងកុងបានដដែល។ Charmaine Sheh បានផ្តើមសម្តែងរឿងលើកដំបូងនាឆ្នាំ១៩៩៨ ក្រោយខ្លួនបានប្រលងជាប់ក្លាយជាបវរកញ្ញាហុងកុងចំណាត់ថ្នាក់លេខបី បានមួយឆ្នាំរួចមក។ ឯរឿងដែលទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកទស្សនាតាមរយៈការផ្សាយរបស់ PNN កន្លងមក ក៏មានមិនតិចរឿងដែរ ដូចជារឿង «ល្បិចក្នុងរាជវាំង វគ្គមួយ» និងរឿង «ព្រះនាងឆ្នាស់ឆ្នើម» ជាដើម។

លោក OK (Kenneth)៖ ឯតួឯកប្រុសក្នុងរឿង «តាក់ស៊ីចាប់ខ្មោច» មានឈ្មោះថា OK ក្នុងសាច់រឿងភាគថ្មីនេះ ក៏មានបទពិសោធន៍ក្នុងវិស័យភាពយន្តមិនចាញ់តួឯកស្រីខាងលើប៉ុន្មានដែរ រហូតបច្ចុប្បន្នលោកមានបទពិសោធន៍ក្នុងអាជីពរបស់ខ្លួនប្រមាណ ២០ ឆ្នាំហើយ។ នាឆ្នាំ ២០១៩ នេះ លោកមានវ័យប្រមាណ ៤៥ ឆ្នាំ តែអ្នកសម្តែងរូបនេះបានចូលប្រលូកក្នុងវិស័យសិល្បៈតាំងតែពីខ្លួនមានវ័យត្រឹម ២៥ ឆ្នាំ។ អំឡុងឆ្នាំ១៩៩៩ Kenneth បានផ្តើមថតរឿងដំបូងរបស់ខ្លួនមានឈ្មោះថា «At the Threshold of An Era»។

បងធម្មតា (Chan, Natalis)៖ ឯ បងធម្មតា តួអង្គគ្រូបង្រៀនវិជ្ជាលេងល្បែងក្នុងរឿងភាគថ្មីនេះវិញ ក៏មានបទពិសោធន៍ក្រាស់ក្រែលក្នុងការងារជាតារាសម្តែងដែរ មិនមែនធម្មតាដូចឈ្មោះរបស់គាត់នោះឡើយ។ អំឡុងពេលប្រមាណ ៣៧ ឆ្នាំដែលលោកប្រលូកក្នុងវិស័យសិល្បៈ លោកបានបំពេញការងារជាច្រើនប្រភេទចម្រុះជំនាញគ្នា គឺធ្វើជាតារាចម្រៀងហុងកុង ពិធីករ និងតារាសម្តែងក្នុងពេលដំណាលគ្នាតែម្តង។ តារារូបនេះបានផ្តើមថតរឿងទីមួយរបស់ខ្លួន មានចំណងជើងថា «Modern Master» នាឆ្នាំ ១៩៨២ តែបច្ចុប្បន្ន Chan, Natalis ជាតារាជើងចាស់មួយរូបដែលមានវ័យ ៦៩ ឆ្នាំទៅហើយ។

លោក ស៊ាង អ៊ូមីង (Patrick Tse)៖ ដោយឡែកលោកគ្រូតា ស៊ាង អ៊ូមីង វិញ គឺកាន់តែអស្ចារ្យជាងតារាប្រុសស្រីខាងលើទៅទៀត ព្រោះលោកជាតារាសម្តែងជើងចាស់មានសញ្ជាតិពីរ ទាំងចិន និងកាណាដា។ ទោះសព្វថ្ងៃមានវ័យប្រមាណ ៨៣ ឆ្នាំទៅហើយក្តី តែលោកនៅតែប្រកបរបរជាតារាសម្តែងដដែល។ គិតមកទល់បច្ចុប្បន្ន តារាជើងចាស់រូបនេះ មានបទពិសោធន៍ការងារក្នុងវិស័យសិល្បៈអំឡុង ៦៥ ឆ្នាំ ដោយផ្តើមកិច្ចការរបស់ខ្លួនដំបូងនាឆ្នាំ ១៩៥៣។ Patrick Tse បានសម្តែងភាពយន្តលើកទីមួយនាឆ្នាំ ១៩៥៤ មានឈ្មោះថា «Taps Off, Downstairs» ក្រោយចូលធ្វើការហ្វឹកហាត់ការងារបានមួយឆ្នាំរួចមក៕

តើជំនួបដ៏កម្ររបស់តារាជើងចាស់ទាំងអស់ សម្តែងរួមគ្នាក្នុងរឿង «ទីក្រុងស្តេចល្បែង» អាចជួយជម្រុញរឿងភាគមួយនេះ ក្លាយជារឿងដ៏ល្អកម្របានទស្សនាពីមុនមកដែរ ឬទេ?

រឿងភាគ «ទីក្រុងស្តេចល្បែង»
រឿងភាគ «ទីក្រុងស្តេចល្បែង»
រឿងភាគ «ទីក្រុងស្តេចល្បែង»
រឿងភាគ «ទីក្រុងស្តេចល្បែង»
រឿងភាគ «ទីក្រុងស្តេចល្បែង»

សូមទស្សនាទស្សនាឈុតខ្លី៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]