ភ្នំពេញ៖ រហូតមកដល់ពេលនេះ មានមនុស្សជាច្រើនបានស្គាល់ឈ្មោះ និងស្គាល់ពីចំណុចខ្លាំងរបស់ទូរស័ព្ទស៊េរីថ្មី OPPO Reno ជាបណ្តើរៗហើយ ជាពិសេសគឺសមត្ថភាពកាម៉េរាក្រោយ ដែលបានបង្កប់បច្ចេកវិទ្យា 60X របស់ OPPO Reno 10X Hybrid Zoom ដែលបានរចនាឡើងយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយភាពច្នៃប្រឌិត ប្រៀបបានទៅនឹងអត្ថន័យក្នុងវីដេអូ Teaser របស់ Reno នោះដែរ។

គ្រាន់តែបានឃើញភ្លាមឡើងព្រឺសំបុរគីង្គក់តែម្តង ព្រោះវាជាវីដេអូដែលទាក់ទាញខ្លាំង និងច្នៃប្រឌិតខ្លាំងណាស់ មើលទៅវាត្រូវបានគេផលិតឡើងពីក្រុមមនុស្សដែលមាន Creative គ្មានដែនកំណត់ ដែលផលិតករទូរស័ព្ទទាំងនោះបានជ្រើសរើសនូវសម្ភារៈល្អៗ និងទំនើបៗមករួមបញ្ជូលគ្នាតែមួយនៅក្នុងតួរខ្លួននៃស្មាតហ្វូន OPPO Reno Series នឹងបានសរសេរពាក្យមួយឃ្លាថា “Get Ready For Reno” ដែលអាចឲ្យពួកយើងយល់បានថាអ្វីៗទាំំងអស់នឹងបង្កើតឡើងសម្រាប់បង្ហាញពីភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ។ 

តាមរយៈព័ត៌មានកន្លងមកយើងដឹងហើយថា បច្ចេកវិទ្យា 60X Digital Zoom របស់ OPPO Reno 10X Hybrid Zoom មិនមែនលំៗទេណា វាអាច Zoom ឡើងកប់ពពកតែម្តង ព្រោះសូម្បីតែវីដេអូ Teaser ក៏បានបង្ហាញផងដែរថាស្មាតហ្វូនម៉ូឌែលថ្មីនេះ បង្កើតឡើងគឺមានភាពរឹងមាំ និងផ្តល់ជំនឿចិត្តសម្រាប់អ្នកដែលនិយមថតរូបភាពវីដេអូ និងរូបភាពទេសភាពស្រស់ស្អាត ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

យោងតាមព័ត៌មានបែកធ្លាយបរទេសកន្លងមកថាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន OPPO នេះអាចមានពីរទៅបីប្រភេទឯណោះ គ្រាន់តែម៉ូឌែលដែលត្រូវបំពាក់បច្ចេកវិទ្យា 60X Digital Zoom នោះមានតែក្នុងម៉ូឌែល OPPO Reno 10X Hybrid Zoom ប៉ុណ្ណោះ ដូច្នេះយើងមានតែរង់ចាំមើលថាតើវាមកដល់ប្រទេសកម្ពុជានៅថ្ងៃណាឲ្យពិតប្រាកដ និងអាចមានតម្លៃប៉ុន្មាន? 

ប៉ុន្តែតាមការកត់សម្គាល់របស់ Admin នាពេលកន្លងមក សង្កេតឃើញថាក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជាតែងតែបញ្ចេញផលិតផលថ្មីរបស់ខ្លួន ក្រោយរយៈពេល Warm Up យ៉ាងឆាប់រហ័សវានឹងបង្ហាញខ្លួនម៉ូឌែលថ្មីរបស់ខ្លួននៅលើទីផ្សារហើយ គ្រាន់តែយើងខ្ញុំមិនទាន់ដឹងថាវានឹងត្រូវមកដល់ទីផ្សារកម្ពុជាប៉ុន្មានប្រភេទនោះទេ។ ពិតជាចង់ឃើញខ្លាំងណាស់ OPPO Reno 10X Hybrid Zoom អើយ! ចង់បានមូយដែរ គ្រាន់ Zoom មើលភពផ្សេងៗ ដែលមិនអាចមើលឃើញនឹងភ្នែកបាន ជាពិសេស Zoom មើលមនុស្សដែលយើងលួចស្រលាញ់ មិនហ៊ានសារភាព ហេហេហេហេ (និយាយលេងទេបងប្អូន)៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]