ភ្នំពេញ៖ ស្មាតហ្វូននៃត្រកូល Y ម៉ូឌែល vivo Y15 ពេលនេះយើងបានធ្វើការបើកឲ្យ Pre-Order ចាប់ពីថ្ងៃនេះតទៅហើយ។ ជាមួយនឹងស្មាតហ្វូននេះដែរ ត្រូវបានបង្ហាញមកជាមួយនឹងកញ្ចប់តម្លៃត្រឹមតែ $189 តែប៉ុណ្ណោះ។ 

vivo Y15

បើនិយាយទៅកាន់ពណ៌របស់ Y15 នេះវិញ គឺត្រូវបានបង្ហាញមកជាមួយនឹងជម្រើសថ្មី ២ ពណ៌ផងដែរនោះគឺ Aqua Blue / Burgundy Red ដែលជាជម្រើសពណ៌ដ៏សាកសមផងដែរ សម្រាប់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ន ដែលនិយមប្រើប្រាស់ទៅលើស្មាតហ្វូន។

vivo Y15

ហើយរាល់អតិថិជនដែលធ្វើការ Pre-Order ទៅលើស្មាតហ្វូន vivoY15 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម Power Bank ដ៏ស្រស់ស្អាត មិនតែប៉ុណ្ណោះព្រមទាំងទទួលបាននូវឆ្នោតកោស ១ សន្លឹកភ្លាមៗ។ ជាមួយនឹងរង្វាន់ទឹកប្រាក់ចាប់ពី ២ ០០០ រៀល រហូតដល់ ៤០ ០០០ ០០០ រៀលផងដែរ។

ចូលទៅកាន់លក្ខណៈពិសេសៗមួយចំនួនរបស់ vivo Y15 វិញគឺ៖

*បើនិយាយទៅកាន់ផ្នែកកាមេរ៉ាក្រោយរបស់ Y15 វិញគឺ ត្រូវបានបំពាក់មកជាមួយនឹងមុខងារ AI ការមេរ៉ាក្រោយដល់ទៅ 3គ្រាប់ (ភ្ជាប់មកនូវមុខងារ AI Super Wide-angle ថតបានជាមួយនឹងផ្ទៃធំទូលាយរហូតដល់ 120°)
*ចំពោះផ្នែកអេក្រង់ Y15 វិញគឺត្រូវបានបង្ហាញមកជាមួយនឹងទំហំ 6.35-inch Halo FullviewTM Display ដែលបង្ហាញមកជាមួយនឹងកម្រិតរូបភាពភ្លឺច្បាស់ត្រជាក់ភ្នែកតែម្តង។
*មិនតែប៉ុណ្ណោះវាត្រូវបានបំពាក់មកជាមួយនឹងទំហំរ៉េម 4GB និង អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 64GB ដែលធ្វើឲ្យដំណើរការនៃការលេងរបស់លោកអ្នកបានយ៉ាងរលូន ដូចជាយើងធ្វើការលេងសាកល្បងទៅលើ Mobile Legent និងហ្គេម Asphalt 8 វាដំណើរការបានយ៉ាងល្អគ្មានភាពរអាក់រអួលឡើយ។
* កាន់តែពិសេសនោះសម្រាប់ថាមពលថ្មវិញ មានទំហំធំរហូតដល់ 5000 mAh ម៉ោង ដែលអាចធ្វើឲ្យការប្រើប្រាស់របស់យើងបានកាន់តែយូរជាងមុន។ មិនចាំចាប់ព្រួយបារម្ភចំពោះការលេងហ្គេម ឬក៏ការមើល YouTube ខ្លាចឆាប់អស់ថាមពលថ្មទៀតឡើយ។ សម្រាប់ Y15 អាចកំដរអ្នកបានពេញមួយថ្ងៃ។ ជាមួយនឹងតម្លៃត្រឹមតែ $189 ហើយថែមទាំងមានគុណសម្បត្តិច្រើនទៀតផង។
នៅចាំអីទៀត! តោះមកធ្វើការ Pre-Order Y15ទាំងអស់គ្នា៕

vivo Y15
vivo Y15
vivo Y15

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]