ម៉ាឡេស៊ី៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានអ្នកស្រី Yeo Bee Yin បានប្រកាសកាលពីថ្ងៃអង្គារកន្លងទៅនេះថា ប្រទេសម៉ាឡេស៊ីនឹងបញ្ជូនសំរាមប្រមាណ ៣,៣០០តោនត្រលប់ទៅអាមេរិក អូស្រ្តាលី កាណាដា និងអង់គ្លេសវិញ។

អ្នកស្រីបានបន្តថ្លែងថា ប្រទេសម៉ាឡេស៊ីក្លាយទៅជាកន្លែងចាក់សំរាមខុសច្បាប់សម្រាប់ប្រទេសអ្នកមាន បន្ទាប់ពីចិនបានហាមប្រាមមិនទទួលការនាំចូលសំរាមនៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ។ អ្នកស្រីបានពន្យល់ទៀតថា សំរាមជាង ៦០កុងតឺន័រត្រូវបានរត់ពន្ធខុសច្បាប់ចូលក្នុងប្រទេសម៉ាឡេស៊ី ហើយក្នុងរយៈពេលពីរសប្តាហ៍ អ្នកស្រីនឹងបញ្ចូនសំរាមប្រមាណ ១០តោនទៅប្រទេសដើមកំណើតរបស់ពួកគេវិញ។

ម៉ាឡេស៊ីនឹងបញ្ជូនសំរាមត្រលប់ទៅអាមេរិក អង់គ្លេស កាណាដា និងអូស្រ្តាលីវិញ

គួរឱ្យដឹងផងដែរថា សំរាមទាំងនោះ រួមមាន ខ្សែកាបពីប្រទេសអង់គ្លេស, ស៊ីឌីពីប្រទេសបង់ក្លាដែស, សំបកទឹកដោះគោពីប្រទេសអូស្រា្តលី និងសំរាមជាច្រើនហូរហែទៀតពីសហរដ្ឋអាមេរិក កាណាដា អារ៉ាប៊ីសាអូឌីត និងជប៉ុន។

តាមប្រភពបានឱ្យដឹងថា សំរាមពីចក្រភពអង់គ្លេសត្រូវបានបញ្ជូនចូលក្នុងប្រទេសម៉ាឡេស៊ីដោយខុសច្បាប់មានជាង ៥៥,០០០តោនក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

អ្នកស្រី Yeo Bee Yin បានបន្តថ្លែងទៀតថា៖

«ទាំងនេះគ្រាន់តែចំនួនតួលេខតែបន្តិចបន្តួចដែលយើងមើលឃើញតែប៉ុណ្ណោះ បន្ទាប់ពីចិនឈប់ទទួលការនាំចូលសំរាមពីបណ្តាប្រទេសអ្នកមាន។ ម៉ាឡេស៊ីមិនមែនជាកន្លែងចាក់សំរាមសម្រាប់ពិភពលោកនោះទេ...ពួកយើងនឹងប្រឆាំងត្រលប់ទៅវិញ។ បើទោះបីជាប្រទេសយើងតួចក្តី តែយើងមិនអាចឱ្យប្រទេសអភិវឌ្ឍន៍ជាន់ឈ្លីបាននោះទេ។» 

ម៉ាឡេស៊ីនឹងបញ្ជូនសំរាមត្រលប់ទៅអាមេរិក អង់គ្លេស កាណាដា និងអូស្រ្តាលីវិញ
ម៉ាឡេស៊ីនឹងបញ្ជូនសំរាមត្រលប់ទៅអាមេរិក អង់គ្លេស កាណាដា និងអូស្រ្តាលីវិញ

យោងតាមសម្តីរបស់អ្នកស្រី Yeo Bee Yin បានឱ្យដឹងថា ការឈប់ទទួលការនាំចូលសំរាមរបស់ប្រទេសចិន បានបើកភ្នែកឱ្យពិភពលោកមើលឃើញថាសំរាមគឺជាបញ្ហាដ៏ចម្បងដែលពិភពលោកកំពុងជួបប្រទះ ហើយវាក៏បានប៉ះពាល់ខ្លាំងទៅដល់បណ្តាប្រទេសនៅក្នុងអាស៊ីផងដែរ។

ជាក់ស្តែង ថ្មីៗនេះនៅក្នុងប្រទេសហ្វីលីពីនទើបតែប្រកាសឱ្យបញ្ជូនសំរាមរាប់សិនតោនត្រលប់ទៅប្រទេសកាណាដាវិញ។ 

អ្នកស្រី Yeo Bee Yin បានបន្តរៀបរាប់ទៀតថា៖

«យើងសង្ឃឹមថាបណ្តាប្រទេសអភិវឌ្ឍន៍ទាំងអស់នឹងពិនិត្យឡើងវិញចំពោះការគ្រប់គ្រងសំរាមរបស់ខ្លួន និងបញ្ឈប់ការដឹកជញ្ជូនសំរាមចូលក្នុងប្រទេសកំពុងអភិវឌ្ឍន៍ទៀតទៅ។» 

ម៉ាឡេស៊ីនឹងបញ្ជូនសំរាមត្រលប់ទៅអាមេរិក អង់គ្លេស កាណាដា និងអូស្រ្តាលីវិញ

ចុងក្រោយអ្នកស្រី Yeo Bee Yin បានហៅប្រទេសអ្នកមានទាំងនោះជាប្រទេសដែលគ្មានវប្បធម៌និងការទទួលខុសត្រូវចំពោះការបញ្ជូនសំរាមទាំងអស់ចូលក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលវាត្រូវបានកែច្នៃឡើងវិញដោយខុសច្បាប់ ហើយក៏ប៉ះពាល់ទៅដល់បរិស្ថាន និងសុខភាពរបស់មនុស្សផងដែរ។

លើសពីនេះទៅទៀត អ្នកស្រីក៏បានប្តេជ្ញាចិត្តប្រឆាំងនឹងក្រុមហ៊ុនខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ីដែលលួចរត់ពន្ធសំរាមចូលក្នុងប្រទេស ដោយចោទពួកទាំងនោះថាជាពួកក្បត់ជាតិផងដែរ៕

ម៉ាឡេស៊ីនឹងបញ្ជូនសំរាមត្រលប់ទៅអាមេរិក អង់គ្លេស កាណាដា និងអូស្រ្តាលីវិញ
ម៉ាឡេស៊ីនឹងបញ្ជូនសំរាមត្រលប់ទៅអាមេរិក អង់គ្លេស កាណាដា និងអូស្រ្តាលីវិញ
ម៉ាឡេស៊ីនឹងបញ្ជូនសំរាមត្រលប់ទៅអាមេរិក អង់គ្លេស កាណាដា និងអូស្រ្តាលីវិញ
ម៉ាឡេស៊ីនឹងបញ្ជូនសំរាមត្រលប់ទៅអាមេរិក អង់គ្លេស កាណាដា និងអូស្រ្តាលីវិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]